
ព្រះសីហនុៈ មានគ្រោះធម្មជាតិខ្យល់កន្ត្រាក់ នៅភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មួយបានកើតឡើង ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ កាលពីម៉ោង៨ បណ្តាលឲ្យ បាក់ជើងតាងរលំផ្ទះមួយខ្នង ទំហំ៤x៥ ម៉ែត្រ ដំបូលប្រក់ស័ង្កសី ជញ្ជាំងបាំងស័ង្កសី ខូចខាតធ្ងន់ និងបណ្តាលឲ្យម្ចាស់ផ្ទះ៣នាក់។

ម្ចាស់ផ្ទះទាំង៣នាក់ដែលទទួលរងរបួស ៖ ១. ឈ្មោះកែវ ភេទស្រី អាយុ ២៥ឆ្នាំ របួសធ្ងន់។ ២. ឈ្មោះទី ដូច ភេទប្រុស អាយុ២៩ឆ្នាំ របួសមធ្យម។ ៣. ឈ្មោះដូច សម ភេទប្រុស អាយុ៥ ឆ្នាំ ស្រាល។


ក្រោយពេលទទួលព័ត៌មាន លោកស្នងការនគរបាល ខេត្តព្រះសីហនុ បានបញ្ជាអោយកម្លាំងនគរបាលស្រុកព្រៃនប់ ទៅធ្វើអន្តរាគមន៍ជួយសង្គ្រោះ ជនរងគ្រោះជាបន្ទាន់ ដឹកទៅកាន់មន្ទីរពេទ្យ៕


