header ads

Sponsor

ពិសី

ភ្នំពេញៈ អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក សោម សូរីដា បានឲ្យដឹងថា ករណីលោក ជួង ជូងី មេធាវីការពាក្តីឲ្យអតីតគណបក្សសង្គ្រោះជាតិ ត្រូវបាន គ.ជ.ប សម្រេចបញ្ជូនទៅក្រសួងពាក់ព័ន្ធ និងក្រសួងយុត្តិធម៌ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨នេះហើយ។

លោក សោម សូរីដា ឲ្យដឹងនៅទៅថ្ងៃទី២៦ ខែកក្កដានេះថា ចំពោះករណីលោកមេធាវី ជួង ជូងី ត្រូវគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានដាក់លិខិតទៅក្រសួងយុត្តិធម៌ ដើម្បីឲ្យក្រសួងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលនេះ ដែលបានធ្វើសកម្មភាពនយោបាយគាំទ្រចលនាម្រាមដៃស្អាតរបស់លោក សម រង្ស៊ី អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិ។

លោកបន្តថា លោក ជួង ជូងី គឺជាបុគ្គលម្នាក់ ក្នុងចំណោមបុគ្គលដែលត្រូវតុលាការហាមឃាត់មិនឲ្យធ្វើសកម្មភាពនយោបាយទាំង១១៨នាក់ ជាមួយអតីតគណបក្សសង្គ្រោះជាតិផងដែរ។

ជាមួយគ្នានេះ លោកក៏បានឲ្យដឹងថា ករណីនេះ គ.ជ.ប ក៏បានបញ្ជូនលិខិតទៅក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន និងក្រសួងប្រៃសណីទូរគមនាគមន៍ ដើម្បីឲ្យផ្អាកបណ្តាញសង្គមរបស់លោក ជួង ជូងី ដែលគាត់ប្រើប្រាស់សម្រាប់ធ្វើការបកស្រាយ ឬដោះស្រាយច្បាប់ធ្វើឲ្យមានការភ័ន្តច្រឡំពីបទទំនុកចិត្តលើការបោះឆ្នោត។

ជាងនេះ គ.ជ.ប ក៏បានចេញលិខិតទៅគណៈមេធាវី ដើម្បីពិនិត្យមើលក្រមវិជ្ជាជីវៈរបស់មេធាវីផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post