header ads

Sponsor

ពិសី

ភ្នំពេញៈ អ្នកនំាពាក្យគណបក្សប្រជាជនកម្ពុជាបានហៅការអំពាវនាវថា មាន ជនជាតិវៀតណាមនាំគ្នាមកបោះឆ្នោតនៅក្នុងប្រទេសកម្ពុជារបស់ក្រុមអតីតបក្សប្រឆាំងជាល្បិចកលទាល់ច្រក និងភូកកុហកនៅលើកគោក។

ការលើកឡើងរបស់អ្នកនំាពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន នេះបន្ទា ប់ពីអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកបានស៊ែរផេកហ្វេសប៊ុករបស់សមាគមវៀតណាមនៅកម្ពុជា បានសរសេខ្លឹមសាយ៉ាងច្រើនក្នុងក៏លើកឡើងថាបងប្អូនវៀតណាមគ្រប់រូបនៅកម្ពុជា អាចចូលសញ្ជាតិខ្មែរបានគ្រប់ពេលវេលា។

យ៉ាងណាក្តីលោកសុខ ឥសានបានឲ្យដឹងនៅថ្ងៃទី១៨ កក្កដា ឆ្នាំ២០១៨ ដោយ បានហៅការលើកឡើងនោះជាល្បិចកលកាន់តែឆ្កួតលីលារបស់មជ្ឈដ្ឋានប្រឆាំង។

លោកថា នៅពេលដែលការបោះឆ្នោតកាន់តែខិតជិតមកដល់ មជ្ឈដ្ឋានប្រឆាំង កាន់តែបង្កើនឧបាយកលពិសពុល មកសាបព្រួសយ៉ាងអគតិ ដោយប្រឌិតព័ត៌មានថា មានសមាគមវៀតណាមមួយ បានអំពាវនាវឲ្យជនជាតិវៀតណាមទៅចូលរួមបោះឆ្នោតកម្ពុជា។

លោកបញ្ជាក់ថា “នេះគឺ ល្បិចកលប្រកបដោយការត្រដរខ្យល់ មុននឹងស្លាប់។ ជាការញុះញង់ និងរើសអើងជាតិសាសន៍ ដែលពួកនេះតែងតែអនុវត្តតាំងពីដើមរៀងមក។ ជាការមួលបង្កាច់សភាពការណ៍ ដើម្បីដុតកំហឹងជាតិសាសន៍។ ជាក្បួនភូត ច្រើនចាញ់អាត្មា។ ជាល្បិចកលទាល់ច្រក និងនៅលើគោក”។

ជាមួយគ្នានោះដែរលោកសុខ ឥសាន អះអាងថាប្រជាជនកម្ពុជា គ្រាន់តែឃើញល្បិចកលនេះ ស្គាល់ដល់មុខនិងឈ្មោះក្រុមជនអគតិទាំងនោះយ៉ាងច្បាស់ គឺគ្មាន នរណាក្រៅពីពួកឧទ្ទាមប្រឆាំងឡើយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post