Y71 មិនមែនជាម៉ូឌែលថ្មីនោះទេ វាជាស្មាតហ្វូនកម្រិត ថវិកាធុនមធ្យមរបស់ vivo ដែលបានចេញ លក់រួចមកហើយ នៅក្នុងទីផ្សារប្រទេសយើង ហើយវាក៏ទទួលបានការគាំទ្រពី សំណាក់អតិថិជនច្រើនផងដែរ។ បើយោងតាមផេកផ្លូវការរបស់ក្រុមហ៊ុន vivo ពេលនេះ Y71 ស៊េរីថ្មី ជាមួយនឹងជម្រើសរ៉េមថ្មី បានបង្ហាញវត្តមាន សាជាថ្មីម្តងទៀតហើយ ជាមួយនឹងតម្លៃ សមរម្យជាងមុនផងដែរ។
គួរបញ្ជាក់ផងដែរថា ស៊េរីថ្មីនេះមិនខុសពីស៊េរីមុនច្រើនទេ ចំណុចដែលខុសធំជាងគេនោះ គឺជាផ្នែក រ៉េម និងកាមេរ៉ា របស់ទូរស័ព្ទ។
ទាំងនេះគឺជាលក្ខណៈផ្សេងទៀតរបស់ vivo Y71 ថ្មីដែលមាន រ៉េម 2GB :
-
ដំណើរការដោយ Android 8.1 Oreo និងមានផ្ទាំង Interface ប្រភេទ FunTouch 4.0
-
មាន Chipset ជាប្រភេទ Snapdragon 425 និង CPU Quad-Core 1.4 GHz
-
មានអង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីនទំហំ 16GB ថែមក្រៅបាន 256GB
-
មានថ្មទំហំ 3360 mAh + មុខងារសន្សំសំចៃថ្ម
-
មានអេក្រង់ Full-View ប្រភេទ IPS LCD ទំហំ 6អ៊ីញ អាចបង្ហាញរូបភាពបានក្នុងកម្រិត HD+ (720 x 1440) pixels
-
មានវិមាត្រ (155.87 x 75.74 x 7.8)មម និងទម្ងន់ 150ក្រាម
-
ជម្រើសពណ៌: មាស និងខ្មៅគ្រើម
-
កាមេរ៉ាក្រោយទំហំ 8MP (f.2.0) និងកាមេរ៉ាមុខទំហំ 5MP (f.2.2) + បច្ចេកវិទ្យា AI Face Beauty
-
មុខងារដោះសោរតាមរយៈការស្កេនមុខ (Face Access)
បើសិនជាប្រិយមិត្តមានចំណាប់អារម្មណ៍ចំពោះ vivo Y71 2GB ថ្មីនេះ គឺអាចរកជាវបាននៅតាមបណ្តាហាងលក់ទូរស័ព្ទនានា នៅក្នុងទីផ្សារប្រទេសយើងចាប់ពីថ្ងៃ 18 កក្កដា នេះតទៅ ជាមួយនឹងតម្លៃពិសេសត្រឹមតែ 149$ ប៉ុណ្ណោះ ។