header ads

Sponsor

ពិសី

ភ្នំពេញៈ គណបក្សនយោបាយ ដែលបេក្ខជនឈរជាអ្នកតំណាងរាស្ត្រ នឹងបញ្ចេញកម្លាំង​អ្នកគាំទ្រខ្លួននៅថ្ងៃចុងក្រោយនេះ ដោយធ្វើយុទ្ធនាការនៅតាមបណ្តាលរាជធានីខេត្ត ទូទាំងប្រទេស ដើម្បីឃោសនាពីគោលនយោបាយរបស់ខ្លួនដល់ម្ចាស់ឆ្នោតនៅថ្ងៃបញ្ចប់។

ចំណែកគណបក្សប្រជាជនកម្ពុជា ដែលគណបក្សកាន់អំណាចជាង៣០ឆ្នាំមកនេះ បានអះអាង នឹងធ្វើការហែក្បួនបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតដោយសមាជិកជាង៥លាននាក់ នៅទូទាំងប្រទេស ។ នេះបើតាមការឲ្យដឹងពីអ្នកនាំពាក្យគណបក្សនេះ។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានឲ្យដឹងនៅថ្ងៃទី២៦ កក្កដាថាគណបក្សប្រជាជនកម្ពុជា និងធ្វើការហែក្បួនបិទយុទ្ធនាការបោះឆ្នោតទ្រង់ទ្រាយធំនៅ ក្នុងរាជធានីភ្នំពេញ ហើយថ្ងៃបិទយុទ្ធនាការសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សក៏ចូលរួម ហែ ក្បួនផងដែរ។

អ្នកនាំពាក្យគណបក្ស បានបញ្ជាក់ថា «តាមគម្រោងគណៈកម្មការគណបក្សក្រុង សមាជិក ចូលរួមនៅថ្ងៃបិទបញ្ចប់យុទ្ធនាការ មានចំនួន២៥ម៉ឺននាក់ ដោយប្រមូលផ្តុំគ្នា នៅកោះពេជ្រ  ហើយសម្តេចប្រធានប្រកាសបិទបញ្ចប់យុទ្ធនាការ ដោយធ្វើវិឌីអូខនហ្វើរិនទៅតាមបណ្តាលខេត្តទូទាំងប្រទេសទៀតផង។ អីញ្ចឹងនៅខេត្តក្រុង ក៏គេប្រមូលផ្តុំគ្នាផងដែរ!»

លោក សុខ ឥសា ក៏បានឲ្យដឹងថា នៅពេលសម្តេចតេជោ ថ្លែងបិទយុទ្ធនាការរួចហើយក្បួន នឹងហែចែញទៅតាមស្រុក ខណ្ឌរៀងៗខ្លួន តាមទិសដៅដែលបានកំណត់។ លោកថា «យើងគ្មានហែផ្ទុយពីទិសដៅរបស់យើងទេ នៅខេត្តគេហែក្បួនទៅតាមភូមិស្រុករបស់គេ ហើយនៅក្រុមគេហែទៅកាន់ខណ្ឌ អាហ្មឹងគេមានមុខព្រួញរបស់គេ ដែលបានកំណត់ហើយ ព្រោះកុំឲ្យស្ទះចរាចរ។ មិនមែន គណបក្សមួយទេដែរហែក្បួននោះទេ»

បើតាមអ្នកនាំពាក្យដដែលក៏បានឲ្យដឹងតាមព័ត៌មានពីមន្ត្រីមួយចំនួនថា សម្តេចតេជោ ហ៊ុនសែន ពេលថ្លែងបិទបញ្ចប់យុទ្ធនាការសម្តេច នឹងហែក្បួនពីកោះពេជ្រ មកបញ្ចប់នៅមុខវត្តបុទមវត្តី រួចហើយក្បួនគណបក្សនឹងបែងចែកទៅតាមបណ្តាខណ្ឌនានានៅក្នុងរាជធានីភ្នំពេញ។

អ្នកនាំពាក្យដដែលក៏បានឲ្យដឹងថា រាល់ខ្លឹមសាររបស់សម្តេចប្រធានគណបក្សនឹងត្រូវផ្សព្វផ្សាយទៅសកម្មជននៅតាមបណ្តាខេត្ត ក្រុងទូទាំងប្រទេសតាមរយៈវិឌីអូខនហ្វើរិន។ លោកគូសបញ្ជាក់ទៀតថា សម្រាប់ថ្ងៃបិទបញ្ចប់ឃោសនា សកម្មជនបក្សប្រជាជនកម្ពុជាជាង៥លាន៥សែននាក់ ព្រោះឥឡូវអតីតគណបក្សសង្គ្រោះជាតិ ចូលបន្តបន្ទាប់គ្នា៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post