header ads

Sponsor

រិទ្ធី

នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨ នេះ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ សមាជិកគណៈកម្មាធិនាយកនៃអតីតគណបក្សសង្រ្គោះជាតិ និងជាព្រះធានក្រុមការងារបក្សខេត្តព្រះសីហនុ ប្រតិកម្មយ៉ាងខ្លាំងចំពោះអត្ថបទចុះផ្សាយរបស់អង្គភាពព័ត៌មាន Fresh News កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨ ដែលបានចោទព្រះអង្គថាបានកោះប្រជុំយុវជនសង្រ្គោះជាតិ ១២នាក់ ដើម្បីរៀបចំផែនការធ្វើឱ្យចលាចលនៅថ្ងៃបោះឆ្នោត។ ព្រះអង្គម្ចាស់ ធម្មិកោ បានចាត់ទុកការចុះផ្សាយនេះ គឺជាអំពើបរិហារកេរ្តិ៍ឈ្មោះ និងមួលបង្កាច់ដល់ព្រះអង្គ។

សេចក្តីថ្លែងការណ៍របស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ប្រតិកម្មនឹងសារព័ត៌មានដែលស្និទ្ធិនឹងរដ្ឋាភិបាលកម្ពុជាដែលចុះផ្សាយថា៖ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នឹងប្រព្រឹត្តទៅដោយមានការចូលរួមពីគណបក្សនយោបាយចំនួន២០ ក្រុមអ្នកនយោបាយនៃខ្មោចគណបក្សសង្គ្រោះជាតិ រួមនឹងអង្គការសង្គមស៊ីវិល ដែលងប់នឹងក្រុមប្រឆាំង បានបង្ហាញនូវផែនការទុច្ចរិតរបស់ខ្លួន ជាបន្តបន្ទាប់ក្នុងចេតនារំខាន បង្ខូច និងបំផ្លាញការបោះឆ្នោតនេះ។

អត្ថបទនៃសារព័ត៌មានដដែលបន្ថែមថា៖ នៅប៉ុន្មានថ្ងៃកន្លងទៅនេះ ទ្រង់ ស៊ីសុវត្ថិ ធម្មិកោ អតីតមន្ត្រីជាន់ខ្ពស់នៃខ្មោចបក្សសង្គ្រោះជាតិត្រូវបានប្រភពព័ត៌មានទម្លាយឱ្យដឹងថាបានរៀបចំកិច្ចប្រជុំមួយ នៅទីតាំងផ្ទះមួយក្រោយវត្តមហាមន្ត្រីក្នុងរាជធានីភ្នំពេញ ដោយប្រមូលក្រុមយុវជន ចំនួន១២ នាក់ដែលគេឱ្យឈ្មោះថា ជាតារាហ្វេសប៊ុករបស់ខ្មោចបក្សសង្គ្រោះជាតិ មកប្រជុំគ្នា។ យុវជនម្នាក់ក្នុងចំណោម១២ នាក់នោះលួចបង្ហើបឱ្យដឹងថា គឺធ្វើឡើងដើម្បីរៀបចំផែនការបំផ្លាញការបោះឆ្នោតខាងមុខស្របតាមផែនការរបស់ មេចលនាឧទ្ទាមសង្គ្រោះជាតិ សម រង្ស៊ី។

អត្ថបទបន្តទៀតថា៖ ពួកគេក៏ត្រៀមនឹងបង្ហោះរូបភាព ដែលពួកគេធ្លាប់បានទៅញុះញង់ ដើម្បីបង្កើតឱ្យមានជាបាតុភាពហិង្សានៅតាមព្រំដែនជាមួយវៀតណាមផងដែរ និងការបង្កើតពាក្យចចាមអារាម និងប្រឌិតព័ត៌មានមិនពិត អំពីថាមានជនជាតិវៀតណាមទៅហែរក្បួនឃោសនាបោះឆ្នោត និងទៅបោះឆ្នោត។ល។

នៅចុងបញ្ចប់នៃអត្ថបទនេះ ក៏បានបង្ហើបថា៖ សមត្ថកិច្ចគួរតែតាមដាន និងស៊ើបអង្កេតលើផែនការទុច្ចរិតនេះ ដើម្បីទប់ស្កាត់ និងបង្ក្រាបក្រុមជនក្បត់ជាតិទាំងនេះ ការពារសិទ្ធិប្រជាពលរដ្ឋ និងការពារលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្សនៅកម្ពុជា។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post