វត្តមានសិល្បករខ្មែរ ប្រមាណជិត១០នាក់ បានធ្វើឲ្យលោក បេន និងក្រុមគ្រួសារដែលជាជនជាតិអាមេរិក កំពុងរស់នៅភ្នំត្នោត ស្រុកសង្គមថ្មី ខេត្តព្រះវិហារមានការភ្ញាក់ផ្អើលជាខ្លាំង ហើយ ៖
-វត្តមានរបស់អ្នកទាំងអស់គ្នាបានធ្វើអោយបេន និងក្រុមគ្រួសារឈប់គិតថាពួកគាត់ឯការទៀតហើយ។
-វត្តមានរបស់អ្នកទាំងអស់គ្នាបានធ្វើអោយប្រជាជនក្នុងភូមិមានការគិតសារឡើងវិញអំពីការអភិរក្សរបស់ក្រុមគ្រសាររបស់បេន។
-វត្តមានរបស់អ្នកទាំងអស់គ្នាបានធ្វើអោយប្រជាជនមានការគោរពកោតស្ញប់ស្ញែងនិងកាត់បន្ថយការស្អប់បេន។
-វត្តមានរបស់អ្នកទាំងអស់គ្នាពិតជាបានចូលរួមចំណែកយ៉ាងខ្លាំងដើម្បីផ្លាស់ប្តូរការគិតមិនល្អរបស់ប្រជាជនចំពោះបេន។
ទាក់ទងនឹងដំណើរលើកនេះ លោក គីម សួរ បានឲ្យដឹងថា ពីដំបូងខ្ញុំមិននឹកស្មានថាអ្នកទាំងអស់គ្នានឹងអាចចូលរួមជាមួយការងារដែលមិនទទួលបានផលកម្រៃ ហើយថែមទាំងត្រូវចំណាយថវិកាផ្ទាល់ខ្លួននេះឡើយ ព្រោះថាអ្នកទាំងអស់គ្នាគឺរវល់ខ្លាំងណាស់។
លោកបានបន្ថែមទៀតថា នេះហើយជាអ្វីដែលល្អសម្រាប់សិល្បករដ៏ទៀតយកជាគំរូ ទឹកចិត្តរបស់អ្នកទាំងអស់គ្នាចំពោះបេននិងក្រុមគ្រួសារ ពិតជាមានទំហំធំធេងណាស់។ សូមទទួលយកការគោរពពីពួកយើងផង។




លោកក៍បានរៀបរាប់ ក៍ដូចជាអរគុណ ដល់វត្តមានរបស់កំពូលតារាកំប្លែងបងប្រុស Pek Mi CBS តារាសម្តែងលោក ប៉ែន ចំរ៉ុង ប្អូនស្រី ស្រមោច ខ្មៅ និងតារាចម្រៀងម្ចាស់បទអតិត Pao Ploy Real រួមជាមួយក្រុមការងារដែលមាន អាចារ្យធំ នគររាជ លោក Sovanna Kem លោក ចាន់ទី សុធី កញ្ញា SieYa Gmm និងកញ្ញា Ping Ingក្នុងការចូលរួមសំណេះសំណាលអំពីការអភិរក្សព្រៃឈើរបស់ Sharyn Davis ជាជនជាតិបរទេសដែលចំណាយពេល26ឆ្នាំ រស់នៅលើទឹកដីកម្ពុជា និងសាងភាពសប្បាយរីករាយដល់ប្រជាជនក្នុងភូមិនៅតំបន់ភ្នំត្នោត ស្រុកសង្គមថ្មី ខេត្តព្រះវិហារ នេះ។









សូមជម្រាបជូនថា ក្រុមគ្រួសាររបស់អាមេរិកមួយគ្រួសារនោះ បានស្ម័គ្រចិត្តរស់នៅកណ្ដាលព្រៃភ្នំអស់រយៈពេល ២៦ ឆ្នាំមកហើយ ដើម្បីចូលរួមយ៉ាងសកម្មក្នុងការអភិរក្សព្រៃឈើ នៅទីជនបទដាច់ស្រយាលរបស់ប្រទេសកម្ពុជា ។ លោក BEN និងប្រពន្ធ ហើយនិង កូនស្រី ពីរនាក់ បានសម្ដែងនូវការសប្បាយចិត្ត និង ពេញចិត្តបំផុត ដែលលោកបានមករស់នៅក្នុងប្រទេសកម្ពុជា ហើយជាពិសេសគឺបានចូលរួម ចំណែកក្នុងការថែរក្សា អភិរក្សព្រៃឈើ និង សត្វព្រៃដ៍មានតម្លៃក្នុងប្រទេសកម្ពុជា។


