header ads

Sponsor

ពិសី

​ភ្នំពេញៈ ជនជាតិចិន២នាក់ បើករថយន្ត RAV-4 ទាំងស្រវឹងស្រា ក្នុងយ៉ាងល្បឿនលឿន ផ្ទុះបែកកង់មុខនៅជិតកោះពេជ្រ មិនព្រមឈប់ ព្យាយាមបើកទៅមុខ ក៏រេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ បណ្តាលឲ្យរងការខូចខាតទ្រូងផ្លូវ រីឯរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ កាលពីវេលាម៉ោង៥៖១០នាទីព្រឹកព្រលឹម ថ្ងៃព្រហស្បតិ៍ ទី១៩ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវព្រះសីហនុ កែងផ្លូវ១៤៣ ស្ថិតក្នងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ (ស្តុបរោងកុងគីរីរម្យ) ។

តាមប្រភពព័ត៌មានពីបងប្រុសម្នាក់ ដែលជាអ្នកឃើញហេតុការណ៍ផ្ទាល់ និងជិះតាមពីក្រោយបានរៀបរាប់ប្រាប់ភ្នាក់ងារ CAM POTS ឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់ឃើញបុរស២នាក់ ជាជនជាតិចិន បានបើករថយន្តម៉ាក RAV-4L មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Z-5064 លុះមកដល់ចំណុចជិតកោះពេជ្រ ខណ្ឌចំការមន​ ស្រាប់តែរថយន្តនោះផ្ទុះបែកកង់មុខខាងឆ្វេងលាន់ដូចរន្ទះ តែមិនឃើញជនជាតិចិនទាំងនោះ ចុះពីលើរថយន្តទេ គឺបានបើកបន្តដំណើរទៅមុខទៀត រហូតដល់ផ្លូវព្រះសីហនុ ទិសដៅពីកើតទៅលិច ដោយសារតែរថយន្តកំពុងបែកកង់ឆ្វេងខាងមុខហើយ បើកក្នុងល្បឿនលឿនទៀតនោះ ក៏ស្រាប់តែរេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យបែកទ្រូងផ្លូវ រីឯរថយន្តវិញរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ​ បែកធុងទឹក និងធុងប្រេងម៉ាស៊ីនហូរហៀរពេញផ្លូវ បណ្ដាលឲ្យជនជាតិចិន២នាក់នោះ មិនបានដាក់ខ្សែរក្រវ៉ាត់ការពារសុវត្ថិភាព ក៏បានផ្លោងបោកក្បាលទៅបុកជាមួយកញ្ចក់រថយន្តទាំង២នាក់ ម្នាក់រងរបួសបែកក្បាលឈាមជោគខ្លួន មិនព្រមទៅមន្ទីរពេទ្យទេ នៅដើរទៅវិញទៅមកៗ ។

បន្តិចក្រោយមក ក៏មានអ្នកយកព័ត៌មាន បានចុះទៅដល់កន្លែងកើតហេតុ ហើយបានថតរូបជនជាតិចិន ដែលរបួសឈាមហូរពេញមុខនោះ តែត្រូវបានជនជាតិចិនម្នាក់ទៀត ដែលរងរបួសស្រាល​ ដើរមកជិតរួចស្រែកដាក់អ្នកយកព័ត៌មាន រួចចង្អុលមុខអ្នកយកព័ត៌មានរូបនោះ រួចដើរសំដៅទៅទាញទូរស័ព្ទរបស់អ្នកយកព័ត៌មាន តែត្រូវបាន​សមត្ថកិច្ច និងអ្នកសារព័ត៌មានផ្សេងទៀត ជួយស្រែកឃាត់ទាន់ ទើបជនជាតិចិននោះ ដើរទៅឆ្ងាយពីកន្លែងកើតហេតុ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ ក៏បានវាស់វែងនឹងស្ទូចយករថយន្តយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំភាគីម្ចាស់រថយន្តមកដោះស្រាយទៅតាមនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post