header ads

Sponsor

ពិសី

ភ្នំពេញៈ យុវជនវ័យក្មេងម្នាក់ ជិះម៉ូតូម៉ាក zoomer X ក្នុងយ៉ាងល្បឿនលឿន ក៏វាក់អើជាមួយឡាំប្រាតា (ម៉ូតូកង់បីឥណ្ឌា) ក៏ដួលបោកក្បាលជាមួយនឹងមួកសុវត្ថិភាព បណ្ដាលឲ្យបែកថ្ងាសហូរឈាមពេញថ្នល់ កាលពីវេលាម៉ោង៧យប់ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្ដោយផ្លូវ ២១៥ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ហើយត្រូវបានប្រជាពលរដ្ឋបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញយុវជនខាងលើ ជិះម៉ូតូ១គ្រឿង ម៉ាក zoomer X ពណ៌សលាយពណ៌ទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 2GF-0498 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២១៥ ក្នុងទិសដៅពីត្បូងទៅជើង ខណៈដល់ចំណុចទល់មុខនឹងហាងសមុទ្ររីករាយ (ម្ដុំផ្សារញ៉ែ) ស្ថិតនៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ក្នុងយ៉ាងល្បឿនលឿន ក៏ជ្រុលវាក់ជាមួយនិងម៉ូតូកង់បីឥណ្ឌា ដួលបោកក្បាលបែកថ្ងាស របួសធ្ងន់តែម្តង ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានចុះមកដល់កន្លែងកើតហេតុភ្លាមៗ ហើយក៏បានទាក់ទងទៅរថយន្តសង្គ្រោះបន្ទាន់មកទទួលជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យឯកជន។ ចំណែកឯម៉ូតូរបស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចនាំយករក្សាទុក នៅអធិនារដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីប្រគល់ជូនសាច់ញ្ញាតិរបស់ជនរងគ្រោះ ។

សូមបញ្ជក់ផងដែរថា នារដូវនេះ ជារដូវស្សា ជារដូវធ្លាក់ភ្លៀងដូច្នះ សូមបងប្អូនធ្វើដំណើរបើកបរដោយការប្រុងប្រយ័ត្ន និងគោរពច្បាប់ចរាចរណ៍ឲ្យបានត្រឹមត្រូវទាំងអស់គ្នា ជៀសវាងកើតនូវគ្រោះថ្នាក់ដល់អាយុជីវិត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post