header ads

Sponsor

រិទ្ធី

កាលពីយប់ថ្ងៃទី០៨ ខែកក្កដា​ ឆ្នាំ២០១៨ នេះ កម្លាំងនគរបាលរបស់ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានឃាត់ខ្លួនគ្រូបង្រៀននៅអនុវទ្យាល័យត្រពាំងចាន់ ស្ថិតក្នុងឃុំត្រពាំងចាន់ ស្រុកបូរិបូរណ៍ ពីបទញុះញង់ដល់ពលរដ្ឋមិនឱ្យទៅបោះឆ្នោត នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ។ នេះបើយោងតាមលោកឧត្តមសេនីយ៍ទោ ឡុច វណ្ណារ៉ា ស្នងការនគរបាលខេត្តកំពង់ឆ្នាំង។

គ្រូបង្រៀនដែលរងការចោទប្រកាន់ហើយត្រូវបានឃាត់ខ្លួនមានឈ្មោះ អ៊ុ សាវ៉ាន ជាគ្រូបង្រៀន និងជាអតីតជំទប់ទី២ ឃុំឆ្នុកទ្រូ។

លោកឧត្តមសេនីយ៍ស្នងការ បា​នបញ្ជាក់ថាការឃាត់ខ្លួនបានធ្វើឡើងកាលពីយប់ថ្ងៃទី០៨ ខែកក្កដា​ ប៉ុន្តែត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨ បន្ទាប់ពីលោក អ៊ុ សាវ៉ាន បានធ្វើកិច្ចកិច្ចសន្យាបញ្ឈប់នូវការធ្វើសកម្មភាពបែបនេះបន្តទៀត។

យោងតាមរបាយការណ៍របស់នគរបាលប៉ុស្តិ៍ផ្សារឆ្នាំង ផ្ញើជូនស្នងការនគរបាលខេត្តកំពង់ឆ្នាំងបានបង្ហាញថាឈ្មោះ អ៊ុ សាវ៉ាន បន្ទាប់ពីដើរចេញពីក្នុងផ្ទះឈ្មោះ ពុធ ជ័យសែន ក៏ដើរសំដៅមកធ្វើសកម្មភាពនិយាយអូសទាញ បញ្ជុះបញ្ចូលប្រជាពលរដ្ឋចំនួន២-៣នាក់ដោយនិយាយថា៖ បើបងប្អូនណាទៅបោះឆ្នោតក៏ទៅបោះទៅ ដល់ពេលចូលទៅបោះនៅក្នុងបន្ទប់គ្មាននរណាឃើញទេ ស្រេចតែយើងចង់គូសក៏គូសទៅ មិនចង់គូសក៏ហីទៅ ស្រេចតែយើងទេ។ក្នុងរបាយការណ៍ដដែលបញ្ជាក់ថា ការឃាត់ខ្លួនបុគ្គលរូបនេះបានធ្វើឡើងនៅភូមិកំពង់អូស សង្កាត់ផ្សារឆ្នាំង ខេត្តកំពង់ឆ្នាំង។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post