header ads

Sponsor

ពិសី

ភ្នំពេញៈ រថយន្ត TACOMA មួយគ្រឿង បានបើកបរយ៉ាងលឿនដូចហោះ រួមទាំងអ្នកបើកបរស្រវឹងផង និងផ្លូវកោងផង ក៏ជ្រុលទៅបុកខឿនទ្រូងផ្លូវ ហោះបុកផ្លាកប៉ាន់ណូ បណ្ដាលឲ្យរថយន្តក្រឡាប់ពីរបីត្រឡប់អូសជាច្រើនម៉ែត្រ ធ្វើអ្នកដំណើរ៤នាក់ រងរបួសធ្ងន់ស្រាល កាលពីវេលាម៉ោង១០៖៤០នាទីយប់ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវវេងស្រេង ស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ បានឲ្យដឹងថា ដំបូងគេឃើញរថយន្ត១គ្រឿង ម៉ាក TACOMA ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2S-9316 ធ្វើដំណើរតាមបណ្ដោយផ្លូវវេងស្រេង ទិសដៅពីកើតមកលិច ក្នុងល្បឿនយ៉ាងលឿន រួមទាំងអ្នកបើកបរមានស្ថានភាពស្រវឹងផង និងផ្លូវកោងផង ក៏រេចង្កូតទៅបុកខឿនទ្រូងផ្លូវ ហោះបុកផ្លាកប៉ាន់ណូ បណ្ដាលឲ្យរថយន្តក្រឡាប់ពីរបីត្រឡប់អូសប្រហែល២០ម៉ែត្រ រងការខូចខាតយ៉ាងដំណំ ដោយធ្វើឲ្យនារីម្នាក់ រងរបួសធ្ងន់ និងតៃកុង អ្នករួមដំណើរ៣នាក់ទៀត រងរបួសស្រាល ។

ក្រោយកើតហេតុភ្លាមៗ នារីរងគ្រោះដែលរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ ចំណែកឯងរថយន្តបង្កវិញ ត្រូវបានសមត្ថកិច្ចមូលដ្ឋានទាក់ទងទៅជំនាញចរាចរណ៍ក្រុង ឲ្យមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមផ្លូវច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post