header ads

Sponsor

ពិសី

ភ្នំពេញៈ TIGER BEER  និង អង្គការមូលនិធិសកល សម្រាប់អភិរក្ស ធនធានធម្មជាតិ (WWF) សហការជាមួយក្រុមហ៊ុនច្នៃម៉ូតដ៏ល្បីឈ្មោះ KENZO និងសិល្បករច្នៃម៉ូតឆ្នើមបួនរូប ដើម្បីបង្កើតស្នាដៃសិល្បៈ ពិសេសតាមរយៈការបំផុសគំនិត អំពីការការពារ និងអភិរក្សសត្វខ្លាធំ ដែលជាអំបូរសត្វជិតផុតពូជននៅលើពិភពលោក។

ក្រុមហ៊ុនស្រាបៀរថៃហ្គ័រ កាលពីថ្ងៃសៅរ៍ទីចុងសប្តាហ៍នេះ បានប្រកាសពី កិច្ចសហការ ពិសេសមួយ ជាមួយ អង្គការWWF និងវិស័យឯកជនមួយចំនួនទៀត ដើម្បីអបអរទិវា សត្វខ្លាំធំពិភពលោក ហើយនិងឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ ចំពោះសត្វខ្លាធំ ដែលជិតផុតពូជនៅទូទាំងពិភពលោក។

ក្រុមអ្នកស្រាវជ្រាវបង្ហាញថា មកដល់ពេលនេះ ចំនួនសត្វខ្លាធំនៅលើពិភពលោក បានធ្លាក់ចុះយ៉ាងខ្លាំងគួរឲ្យកត់សម្គាល់ កាលពីសតវត្សរ៍មុន ដោយសារតែការបរបាញ់សត្វព្រៃ និងការបំផ្លាញទីជម្រកសត្វព្រៃគ្មានការគ្រប់គ្រង។ បច្ចុប្បន្នមាននៅសល់សត្វខ្លាធំចំនួន៣៩០០ ក្បាល រស់នៅក្នុងព្រៃ ប៉ុន្តែសត្វខ្លាធំទាំងនេះ បានរងការគំរាមកំហែង ជារៀងរាល់ថ្ងៃ ដោយសារការបរបាញ់ ដើម្បីជួញដូរសត្វព្រៃដោយខុសច្បាប់។

ដើម្បីលើកកម្ពស់ការយល់ដឹង និងការការពារ និងជួយសង្រ្គោះសត្វខ្លាធំ គេបានរៀបចំបង្កើតស្នាដៃស្នាដៃរចនាម៉ូតសម្លៀកបំពាក់ Rare Stripes ជាផ្នែកមួយ នៃកិច្ចសហការ ជាដៃគូរវាង ក្រុមហ៊ុនស្រាបៀរថៃហ្គ័រ និងអង្គការ WWF ដែលជាគម្រោងផ្តួចផ្តើមរយៈពេលប្រាំមួយឆ្នាំ ដែលគាំទ្រដល់យុទ្ធនាការ TX2 ដែលជាគោលដៅពិភពលោក ដើម្បីបង្កើនទ្វេដងចំនួនសត្វខ្លាធំត្រឹមឆ្នាំ២០២២ ។

លោក សេង ទៀក នាយកអង្គការ WWF មានប្រសាសន៍ថា “សត្វខ្លាធំគឺជាសត្វដ៏អស្ចារ្យ និងមាន  ភាពទាក់ទាញ ហើយវាត្រូវបានចាត់ទុកជាសម្បត្តិបិតិកភណ្ឌជាតិ។ នេះគឺជាពេលវេលា ដែលត្រឹមត្រូវបំផុត ដែលយើងទាំងអស់គ្នា មានទាំងវិស័យឯកជន សង្គមស៊ីវិល រួមគ្នាដើម្បីអភិរក្សសត្វខ្លាធំនេះ។ 

WWF សុំអំពាវនាវឱ្យមានការចូលរួមពីគ្រប់ស្រទាប់ ដើម្បីអភិរក្សសត្វខ្លាធំ ហើយសុំឱ្យបញ្ឍប់ការជួញដូរ សត្វខ្លាធំនិងសាច់សត្វព្រៃជាបន្ទាន់ ពិសេសសុំឱ្យរាជរដ្ឋាភិបាលជួយបង្ក្រាបប្រកបដោយប្រសិទ្ធិភាព អ្នកដែលដាក់អន្ទាក់នៅក្នុងព្រៃ ការពារ និងបង្កើនការពិន័យ ដល់អ្នកដែលដាក់អន្ទាក់ក្នុងព្រៃការពារ។ ព្រោះថា “អន្ទាក់គឺជាឃាតករលាក់មុខ ដែលឆក់យកជីវិតសត្វព្រៃ និងកំពុងតែបំផ្លិចបំផ្លាញ ជីវិតសត្វព្រៃ របស់កម្ពុជា ក៏ដូចជាសត្វព្រៃ ដែលមានការយកចាត់ទុកដាក់ខ្ពស់ របស់ពិភពលោកទាំងមូល។”

លោក Roland Bala នាយកគ្រប់គ្រង ក្រុមហ៊ុនស្រាបៀរថៃហ្គ័រប្រចាំកម្ពុជា មានប្រសាសន៍ថា យើងចង់ឱ្យប្រជាជន ធ្វើសកម្មភាព ជួយសង្គ្រោះ សត្វខ្លាធំនៅកម្ពុជា ដែលជានិមិត្តសញ្ញា ម៉ាកយីហោដ៏ពេញនិយមរបស់យើង។ ដោយមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា យើងកំពុងធ្វើការជាមួយដៃគូ ដើម្បី លើកកម្ពស់ការយល់ដឹងជាសកល និងមូលនិធិសម្រាប់ជួយសង្រ្គោះសត្វខ្លាធំ

សូមបញ្ជាក់ថា កម្ពុជាគឺជាប្រទេសមួយ ក្នុងចំណោមប្រទេសចំនួន១៣ ដែលមានសត្វខ្លាធំ ហើយរាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចិត្ត បង្កើនទ្វេដងចំនួនសត្វខ្លាធំទូទាំងពិភពលោក ដោយបានអនុម័ត លើផែនការសកម្មភាពសង្រ្គោះ សត្វខ្លាធំនៅកម្ពុជា ដែលផ្តោតលើការនាំយកសត្វខ្លាធំចូលទៅក្នុងតំបន់វាលទំនាបភាគខាងកើតនៃប្រទេសកម្ពុជា៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post