header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ អង្គភាពប្រឆាំងអំពើពុករលួយ​ បានត្រៀមដាក់អ្នកសង្កេតការណ៍ជាង៥០០០នាក់ នៅគ្រប់មណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬប្រឡងបាក់ឌុបទាំងអស់ នៅទូទាំងប្រទេស ដើម្បីធានាឲ្យ​ដំណើរការប្រឡង បានប្រព្រឹត្តទៅដោយតម្លាភាព យុត្តិធម៌។

ប្រាប់ក្រុមអ្នកសារព័ត៌​ក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមអ្នកសង្កេតការណ៍មកពីគ្រប់រាជធានី/ខេត្ត​ កាលពីរសៀលថ្ងៃទី១៣ ខែសីហានេះ​ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានមានប្រសាសន៍ថា ចំនួនអ្នកសង្កេតការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយឆ្នាំនេះ មានចំនួនច្រើនជាងឆ្នាំ២០១៧ រហូតដល់ជាង៥៧០នាក់។ ម្យ៉ាងវិញទៀត​ អ្នកសង្កេតកាណ៍ទាំងអស់នេះ មានតួនាទីជួយឃ្លាំមើលភាពមិនប្រក្រីមួយចំនួន នៅក្នុងពេលប្រឡង ដូចជា ការប្រព្រឹត្តអំពើពុករលួយសូកប៉ាន់ជាថ្នូរ និងការលួចចម្លង ការលួចបន្លំសំណៅឯកសារ និងទប់ស្កាត់រូបភាពអំពើពុករលួយផ្សេងទៀត។

ជាមួយគ្នានេះ លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡាបានលើកឡើងថា ការចូលរួមរបស់ក្រុមអ្នកសង្កេតការណ៍នេះ មិនត្រឹមតែធ្វើឲ្យ​ដំណើរការប្រឡងប្រព្រឹត្តទៅដោយរលូន មានតម្លាភាព និងគណនេយ្យភាពប៉ុណ្ណោះទេ ថែមទៀតធ្វើឲ្យ​សិស្សានុសិស្សខិតខំរៀនសូត្រមិនពឹងផ្អែកលើការលួចចម្លង។ បន្ថែមពីនេះទៀត លោកគ្រូអ្នកគ្រូ និងបេក្ខជនប្រឡងធានាបានកិក្តិយស និងសេចក្តីថ្លៃថ្នូរក្នុងពេលប្រឡង។

លោកបានបញ្ជាក់ថា នេះគឺជាឆ្នាំទី៥ ហើយនៃការធ្វើកំណែទម្រងគុណភាពនៃការប្រឡងបាក់ឌុប ហើយមានការចូលរួមពីអ្នកសង្កេតកាណ៍ របស់អង្គភាពប្រឆាំង អំពើពុករលួយ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជន ព្រោះបេក្ខជនដែលជាប់ គឺសុទ្ធតែមានសមត្ថភាព។

សូមបញ្ជាក់ថា សម័យប្រឡងបាក់ឌុបឆ្នាំ២០១៨ នឹងធ្វើឡើងនៅថ្ងៃទី២០-២១ សីហា  មានបេក្ខជន ប្រឡងសរុបចំនួន ១១៧ ០៦១ នាក់ និងមានមណ្ឌលប្រឡងចំនួន១៩៥ មណ្ឌល ចែកចេញជា ៤៧៦១បន្ទប់ នៅរាជធានី- ខេត្តទាំង២៥ ។ ការប្រឡងបាក់ឌុបនេះ ក្រសួងបានប្រើប្រាស់គណៈមេប្រយោគចំនួន ៣១ ១០៨នាក់ ចែកចេញពីរផ្នែក គឺដំណាក់សំណេរចំនួន១៥៨០០នាក់ និងដំណាក់កាលអត្រាកំណែ១៤៤០០នាក់ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post