header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខបក្ស២នាក់ បានស្លាប់ហើយ ក្រោយពីនារីជនជាតិចិន២នាក់ បើករថយន្តដេញបុកផ្ទប់នឹងជញ្ជាំងផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យរងរបួសធ្ងន់ បន្ទាប់ពីជាប់ពាក់ព័ន្ធនឹករណីឆក់ទូរស័ព្ទនារីជនជាតិចិនខាងលើនេះ។

គួររំលឹកថា នារី​ជនជាតិចិន២នាក់ ត្រូវជនសង្ស័យ២នាក់ ជិះម៉ូតូស្គុបពី ឆក់ទូរស័ព្ទម៉ាកMUTUពណ៌ខ្មៅ ពេលឈប់រថ​យន្ត រួចជិះ​រត់គេចខ្លួន ធ្វើឲ្យ​នារីរងគ្រោះខឹងបើករថយន្តតាម​ប្រមាណជិត២០០ម៉ែត្រ ទើបបំបុកផ្ទប់នឹងរបងផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យជនសង្ស័យទាំងពីររងរបួសធ្ងន់ ត្រូវបាន​បញ្ជូនទៅសង្រ្គោះទៅមន្ទីរពេទ្យឯកជន។

ហេតុការណ៍ខាងលើនេះ បង្កការភ្ញាក់ផ្អើ​លដល់​កម្លាំងនគរបាលសមត្ថកិច្ចចុះមកកន្លែងកើតហេតុ កាលវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ នៅចំណុច​៤៥៥​កែង១២៣ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្រោយសាកសួរនាំរយៈពេល២ថ្ងៃ សមត្ថកិច្ចបាន​កសាងសំណុំរឿងបញ្ជូលទៅកាន់សា​លា​ដំបូងរាជធានីភ្នំពេញ ទាំងជនសង្ស័យ និងនារី​ជនជាតិចិនជាអ្នកបើករថ​យន្ត​ឡិចស៊ីស។

ជនរងគ្រោះឈ្មោះ ថាន យៀន ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិចិន មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួលគ្មានលេខ តាមផ្លូវលលំ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ជាម្ចាស់ទូរស័ព្ទម៉ាក MUTU ពណ៌ខ្មៅ។ ចំណែកជនសង្ស័យឈ្មោះ បេ សុភាដេវិត ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ នៅផ្ទះស្នាក់នៅផ្ទះលេខ៣២A តាមផ្លូវ២៨០ ក្រុម៤៣ ស្ថិតនៅភូមិ១ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមនជាអ្នកបើកម៉ូតូម៉ាកស្គុបពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ១CL-៧២​៤១ ។ ទី២ ឈ្មោះ សារិន ពិសិដ្ឋ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរនៅផ្ទះស្នាក់​នៅផ្ទះលេខ២៥០ ផ្លូវ៤៦០ ក្រុម២២ស្ថិតនៅភូមិ៤ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការ​មន(អង្គុយខាងក្រោយ)។

អធិការរងទទួលផ្នែកព្រហ្មទណ្ឌខណ្ឌចំការមន លោក ហ៊ាង ថារ៉េត បានប្រាប់ថា មុនកើតហេតុស្រ្តីជនជាតិចិនម្នាក់ បានប្រាប់សមត្ថកិច្ចថា គាត់ជិះរថយន្តឡិចស៊ីស RX៣០០ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ២AN-៩៧​៤៥ បានឈប់ ហើយបើ​កកញ្ចក់អង្គុយនិយាយទូរស័ព្ទម៉ាកMUTU ពណ៌ខ្មៅ ជាមួយ​មិត្តភក្តិស្រីម្នាក់ទៀតអង្គុយខាងស្ដាំដៃគាត់ ក្រោយមកក៏មានជនសង្ស័យ​២នាក់ ជិះម៉ូតូស្គុបពី ពណ៌ស មកអែបរថយន្តគាត់ខាងឆ្វេង​ រួចឆក់យកទូរស័ព្ទដៃគាត់ដែលកំពុងនិយាយហើយជិះម៉ូតូគេចខ្លួន ពេលនោះគាត់ក៏បើក​រថយន្តដេញតាមចាប់​ជនសង្ស័យ​ រួចក៏បំបុកម៉ូតូជនសង្ស័យពីក្រោយផ្ទប់នឹងរបងផ្ទះ បណ្ដាលឲ្យ​រងរបួសធ្ងន់ទាំងពីរនាក់តែម្ដង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post