ប៉ោយប៉ែតៈ សេចក្ដីរាយការណ៍ពីកន្លែងកើតហេតុបានប្រាប់អង្គភាពព័ត៌មានខេមប៉ុស្តិ៍ដឹងថា ខណៈនេះមានអគ្គិភ័យកំពុងឆាបឆេះរាលដាលតូបលក់ដូរជាច្រើនតូប យ៉ាងសន្ធោរសន្ធៅតែម្ដង នៅក្នុងអាគារB -C នៃផ្សាររុងក្លឿ ព្រំដែនកម្ពុជា-ថៃ នៅវេលាម៉ោង០៦ល្ងាច ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨នេះ។
ខណៈនេះសមត្ថកិច្ចខ្មែរ-ថៃ កំពុងបញ្ជូនរថយន្តពន្លត់អគ្គិភ័យរាប់សិបគ្រឿង ដើម្បីជួយអន្តរាគមន៍។