header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

រតនគិរីៈ លោក ថង សាវុន អភិបាលខេត្ត នឹងលោក គិត ទ្រី អភិបាលរងខេត្ត បានអមដំណើរជាមួយប្រធានមន្ទីរជុំវិញខេត្ត ចុះត្រួតពិនិត្យស្ថានភាពផ្លូវលំមួយខ្សែ ខណៈភ្លៀងបានធ្លាក់ជាប់ៗគ្នាអស់រយៈពេលជាង២ខែកន្លងមកនេះ ធ្វើឲ្យផ្លូវទៅកាន់ បណ្តាស្រុកមួយចំនួនដូចជា ស្រុកវើនសៃ ស្រុកតាវែង និងស្រុកអណ្តូងមាសជាដើម។ល។  បានរងនូវការផលប៉ះពាល់ខូចខាតហូដាច់ច្រោះជាច្រើនកន្លែង និងមានជង្ហុកទឹកដក់ជាដើម ជាហេតុធ្វើឲ្យការចរាចរទៅ    មករបស់ប្រជាពលរដ្ឋជួបការលំបាកយ៉ាងខ្លាំង។

ឆ្លើយតមទៅនឹងស្ថានភាពចំពោះមុខនេះ លោក ថង សាវុន អភិបាលខេត្តរតនគិរី បានចាត់វិធានការឲ្យមន្ទីរសារធារណៈការ និងដឹកជញ្ជូនខេត្តជាសេនាធិការ ចុះជួសជុលជាក់ស្តែងនូវកំណាត់ផ្លូវមួយខ្សែទទឹង៧ ម៉ែត្របណ្តោយ២៨គីឡូម៉ែត្រ ដែលរងការខូចខាតខាងលើ ដោយបានដឹកគ្រួសចាក់ជង្ហុកកិនបង្ហាប់ និងគៀរសម្អាតឲ្យមានមុខទឹកហូរចេញ ដើម្បីសម្រួលដល់ការធ្វើដំណើរទៅមករបស់ប្រជាពលរដ្ឋ។​

បើតាមការបញ្ជាក់ពីមន្រ្តីជំនាញមន្ទីរសារធារណការ និងដឹកជញ្ជូនខេត្តរតនគិរី បានឲ្យដឹងថា  ដោយមានភ្លៀងធ្លាក់ជាប់ៗគ្នារាល់ថ្ងៃជាហេតុធ្វើឲ្យការជួសជុលផ្លូវ ដែលរងការខូចខាតដោយអន្លើៗទៅកាន់បណ្តាស្រុកមួយចំនួនជួបការលំបាក តែទោះជាយ៉ាងណាក៏ដោយក៏មន្ទីរបានខិតខំប្រឹងប្រែងឲ្យអស់លទ្ធភាពក្នុងការជួសជុលតាមតែអាចធ្វើទៅបាន។

ហើយនៅពេលអាកាសធាតុអំណោយផលរាំងមិនមានភ្លៀង មន្ទីរនឹងធ្វើការជួសជុលជាបន្ទាន់ភ្លាម ដោយមិនបណ្តែតបណ្តោយឲ្យប្រជាពលរដ្ឋយើងជួបការលំបាកទៀតនោះទេ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post