ភ្នំពេញៈ កម្លាំងចម្រុះខណ្ឌទួលគោក ដឹកនាំដោយលោក ឯក ឃុនដឿន អភិបាល នៃគណៈអភិបាលខណ្ឌទួលគោក កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ បានចេញសេចក្ដីប្រកាសបិទក្លឹបរាត្រីឈ្មោះ BASS ROOM បន្ទាប់ពីទើបនឹងសម្ពោធជាផ្លូវការ បានរយៈពេល៤ថ្ងៃប៉ុណ្ណោះ។
ក្លឹបរាត្រី BassRoom CLUB នេះមានទីតាំងស្ថិតនៅកែងផ្លូវសហព័ន្ធរុស្ស៊ី កែងផ្លូវទៅវត្តនាគវន្ត័ ជិតផ្សារទំនើបផាកសិនម៉ល (Parkson Mall) ឬ ការ៉ាស់សាំង PTT (Mike Burger) ស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ទើបតែបើកសម្ភោធជាផ្លូវការ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨កន្លងទៅនេះ ត្រូវបានអាជ្ញាធរចុះបិទជាបណ្ដោះអាសន្ន ដោយមិនដឹងមូលហេតុ៕