ក្រុមហ៊ុនvivo ជាក្រុមហ៊ុនស្មាតហ្វូនធំមួយដែលបានកំពុងវាយលុកលើទីផ្សារក្នុងប្រទេសកម្ពុជា ហើយក៏ដូចជាកំពុងទាញចិត្តអតិថិជនអោយប្រើប្រាស់យ៉ាងច្រើន។ ជាក់ស្តែងមួយរយះចុងក្រោយនេះម៉ូដែលV9 កំពុងមានប្រជាប្រិយភាពខ្លាំង ធ្វើឲ្យអតិថិជនគ្រប់គ្នាចាប់អារម្មណ៍ពីលក្ខណះពិសេសរបស់វា។ ចំណែកម៉ូដែលX21ក៏មិនចាញ់គ្នាដែរ ព្រោះវាជាម៉ូដែលដំបូងគេបង្អស់លើពិភពលោកដែលអាចស្កេនក្រយៅដៃដើម្បីដោះសោរលើអេក្រង់បាន។
អ្វីដែលគេកាន់តែចាប់អារម្មណ៍ខ្លាំងទៅលើក្រុមហ៊ុនvivoនោះ គឺគេឃើញវត្តមានកំពូលតារាចម្រៀងក្នុងប្រទេសកម្ពុជាលោក ព្រាប សុវត្ថិ ជាតារាតំណាងអោយក្រុមហ៊ុន និងកាន់ពិសេសជាងនេះទៅទៀតថ្មីៗនេះក្រុមហ៊ុនvivo បានជ្រើសរើសតារាល្បីពីររូបជាតារាតំណាងថ្មីបន្ថែមឲ្យរបស់ក្រុមហ៊ុនរបស់ខ្លួននោះគឺកញ្ញា សុខ ពិសី និង កញ្ញា ឡូរ៉ា ម៉ម។ បន្ទាប់ពីបញ្ចេញនូវវត្តមានតារាតំណាងថ្មីទាំងពីររូបមិនទាន់បានប៉ុន្មានផង ពេលនេះក្រុមហ៊ុនមានកម្មវិធីប្រូម៉ូសិនយ៉ាងពិសេសមួយដើម្បីទទួលស្វាគមន៍និងអបអរសាទរដល់តារាតំណាងថ្មីរបស់ខ្លួន នោះគឺការបញ្ចុះតម្លៃលើទូរស័ព្ទចំនួនប្រាំម៉ូដែលតែម្តង។ ក្នុងនោះគឺការបញ្ចុះតម្លៃលើម៉ូដែល: 1.V9ពី299$ ទៅ 279$ 2.Y85ពី249$ ទៅ 229$ 3.Y81ពី199$ ទៅ 179$ 4.Y71ពី179$ ទៅ 159$ 5.Y71 Ram2GB ពី149$ ទៅ 139$។
ដូចនេះចំពោះអតិថិជនទាំងអស់ដែលកំពុងចាប់អារម្មណ៍លើម៉ូដែលរបស់ក្រុមហ៊ុនvivoនោះគឺអាចរកជាវបានតាមបណ្តាហាងលក់ទូរស័ព្ទនានាទូទាំងប្រទេសកម្ពុជា ពីព្រោះថាតម្លៃនេះពិតជាពិសេសមែនទែន។ ពត៌មានបន្ថែមអាចចូលទៅកាន់ផេកផ្លូវការរបស់ក្រុមហ៊ុនvivo: https://www.facebook.com/vivosmartphonekh/