header ads

Sponsor

ពិសី

​ភ្នំពេញៈ រថយន្ដសេរីទំនើបម៉ាក Bentley បើកដោយចិនប្រុសស្រី២នាក់ បានបុកជាមួយម៉ូតូឌ្រីមសង់ បណ្ដាលឲ្យ​បុរស២នាក់ រងរបួសធ្ងន់ស្រាល ។

គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី៤  ខែសីហា ឆ្នាំ២០១៨ តាមបណ្ដោយផ្លូវលេខ១១៥ កែងផ្លូវលេខ២៤២ ស្ថិតក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

អ្នកឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញ​ម៉ូតូមួយគ្រឿង ម៉ាក Dream C125 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BA-8229 ជិះដោយបុរសពីរនាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២៤២ ក្នុងទិសដៅពីលិចទៅកើត លុះដល់មកដល់ចំណុចផ្លូវបំបែកជាបួន ត្រូវរថយន្តមួយគ្រឿងស៊េរីទំនើបម៉ាក Bentley ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2A-8898  ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១១៥ ក៏ជ្រុលចង្កូតបុកម៉ូតូ​យ៉ាងពេញទំហឹង បណ្ដាលឲ្យបុរសពីរនាក់ រងរបួសធ្ងន់ស្រាល​ ម្នាក់ត្រូវទៅមន្ទីរពេទ្យកាល់ម៉ែត្រ​ និងម្នាក់ទៀត នៅកន្លែងកើតហេតុ ធ្វើការដោះស្រាយជាមួយភាគីជនជាតិចិន ។

ក្រោយកើតហេតុ ភាគីទាំងសងខាង មិនអាចដោះស្រាយបាន រួមទាំងអ្នក​របួសនៅមន្ទីរពេទ្យ មិនទាន់ដឹងពីស្ថានភាពយ៉ាងណានោះ ក៏ត្រូវបានសមត្ថកិច្ចជំនាយចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាល​រាជធានីភ្នំពេញ រង់ចាំភាគីទាំងសងខាងមកដោះស្រាយគ្នាពេលក្រោយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post