header ads

Sponsor

ពិសី

កណ្ដាលៈ ជនសង្ស័យម្នាក់ ទើបនឹងចេញពីពន្ធនាគារ មិនបានប៉ុន្មានថ្ងៃផង ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ រឿងលួចម៉ូតូ១គ្រឿង កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង១៖១៥នាទី នៅចំណុចមុខបន្ទប់ជួល ក្នុងភូមិព្រៃរការ ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះជាម្ទាស់ម៉ូតូមានឈ្មោះ ភិន ខេត ភេទស្រី អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ រស់នៅភូមិព្រៃមាន ឃុំរស្មីសាមគ្គឺ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ចំណែកជនសង្ស័យចំនួន១នាក់(ឃាត់ខ្លួន)។ សម្ភារៈបាត់បង់ ម៉ូតូ១គ្រឿង ម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1K-8925 លេខតួនិងលេខម៉ាស៊ីន៩៨៦១០២៦ យកបានមកវិញ ។

សមត្ថកិច្ចបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានយកម៉ូតូទុកនៅមុខបន្ទប់ជួយ ហើយឡើងទៅសម្រាកនៅជាន់ទី២បាត់ ពេលនោះជនសង្ស័យមកដល់មិនឃើញម្ចាស់ ក៏ធ្វើសកម្មភាពកាច់បំបាក់ក.ម៉ូតូ រួចជិះរត់គេចតែម្តង ។

តាមការបំភ្លឺរបស់ជនរងគ្រោះ បានបំភ្លឺថា ខ្លួនបានយកម៉ូតូទុកខាងមុខបន្ទប់ជួល ហើយឡើងទៅសម្រាកនៅបន្ទបជួលរបស់កូននៅជាន់ទី២។ លុះម៉ោង៥ល្ងាច កូនចេញពីធ្វើការរោងចក្រមកដល់បន្ទប់មិនឃើញម៉ូតូ ទើបដឹងថាបាត់ម៉ូតូ ។

តាមចម្លើយសារភាពរបស់ជនសង្ស័យ បានសារភាពថា ខ្លួនបានធ្វើសកម្មភាពដោយធាក់បំបាក់សោក.ម៉ូតូ ហើយជិះរត់គេចទៅភូមិព្រៃទារ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ ពេលខ្លួនទៅដល់បន្ទប់ជួលរបស់មិត្តភក្តិ ខ្លួនកំពុងតែដោះស្លាកលេខម៉ូតូ ត្រូវសមត្ថកិច្ចល្បាតសង្ស័យ ក៏នាំខ្លួនទៅប៉ុស្តិ៍តែម្តង។ បញ្ជាក់ជនសង្ស័យធ្លាប់ជាប់ពន្ធនាគារព្រៃសរយៈពេល១ឆ្នាំ ពីបទអំពើលួច ចេញវិញក្នុងឆ្នាំ២០១៦៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post