header ads

Sponsor

ពិសី

ភ្នំពេញៈ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានអះអាងថា បើនៅក្នុងរដ្ឋសភាមានតែគណបក្សប្រជាជនកម្ពុជាតែម្នាក់ឯងនោះ ការងារនៅក្នុងរដ្ឋសភាកាន់តែងាយស្រួលធ្វើ ហើយប្រព្រឹត្តទៅដោយរលូន។

លោក សុខ ឥសាន បានឲ្យដឹងនៅតាមប្រព័ន្ធតេឡេក្រាមនៅថ្ងៃទី២ សីហា​យ៉ាងដូច្នេះថា «ទោះបីនៅក្នុងរដ្ឋសភា មានតែគណបក្សប្រជាជនកម្ពុជាក៏ដោយ ក៏នេះគឺជាលទ្ធផលចេញមកពីការបោះឆ្នោតប្រជាធិបតេយ្យសេរីពហុបក្ស។ ការសម្រេចយ៉ាងណាអាស្រ័យលើសិទ្ធិប្រជាធិបតេយ្យរបស់ប្រជាជនភាគច្រើនលើសលុបនៃប្រទេសគ្មានជម្រើសណា ក្រៅពីទទួលយកនិងគោរពតាមការសម្រេចចិត្តរបស់ប្រជាជនឡើយ។ មិនអាចនិយាយថា ជាសភាឯកបក្សបានជាដាច់ខាត»។   

លោកបញ្ជាក់ថា «ក្នុងលក្ខណៈនេះ រដ្ឋសភាកាន់តែមានភាពងាយស្រួលក្នុងការបំពេញការងារ ដោយរលូន ដោយគ្មានឧបសគ្គដូចពេលមុនៗ ដែលមានអតីតបក្សប្រឆាំង ចាំតែរា រាំង កិច្ចការងាររបស់រដ្ឋសភា ដោយម្តងពហិកា ម្តងចូលប្រជុំ ម្តងអវត្តមានយ៉ាងអនាធិបតេយ្យ គ្មានវិន័យអ្វីទាល់តែសោះ ហើយអួតខ្លួនថាប្រជាធិបតេយ្យ ? ប៉ុន្តែក្នុងស្មារតីទទួលខុសត្រូវខ្ពស់ចំពោះជោគវាសនា អនាគតរបស់ប្រទេសជាតិ និងប្រជាជនកម្ពុជា រដ្ឋសភានៃព្រះ រាជាណាចក្រកម្ពុជា ដឹកនាំដោយតំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជា ពិតជាអនុវត្តបានត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញ បទបញ្ជាផ្ទៃក្នុងរដ្ឋសភា និងបណ្តានីតិវិធីជាធរមាន ដើម្បីធានា បំពេញតួនាទីប្រកបដោយប្រសិទ្ធភាព និងមានគុណភាពបក្នុងការបម្រើប្រជាជនកម្ពុជាទូទាំងប្រទេស ដែលជាម្ចាស់ឆ្នោត មិនឲ្យខកបំណងឡើយ ស្របតាមកម្មវិធីនយោបាយ​របស់គណបក្សប្រជាជនកម្ពុជា និងបណ្តាវិធានការណ៍ ដែលបានលាតត្រដាងជាចំហរជូនម្ចាស់ឆ្នោតរួចហើយ» ។      

លោកបន្តថា លទ្ធផលនៃការបោះឆ្នោតតាមលក្ខណៈណប្រជាធិបតេយ្យសេរីពហុបក្ស ?       ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៃរដ្ឋសភា កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៨ បានប្រព្រឹត្តទៅ ដោយប្រជាធិបតេយ្យ មានការចូលរួមពីប្រជាពលរដ្ឋជាម្ចាស់ឆ្នោតយ៉ាងច្រើនកុះករហួសពីការស្មាន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ មានសណ្តាប់ធ្នាប់សាធារណៈល្អ ប្រសើរ មានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធ៌ម គ្មានអំពើហិង្សា ឬបាតុភាពអសកម្មអ្វីឡើយ។ ការបោះឆ្នោតមានការចូលរួមប្រកួតប្រជែងរវាងគណបក្សចំនួន២០ ដែលឆ្លុះបញ្ចាំងថា ជាប្រជាធិបតេយ្យសេរីពហុបក្ស ស្របតាមប្រព័ន្ធនយោបាយប្រជាធិបតេយ្យសេរី ពហុបក្ស ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

លោកគូសបញ្ជាក់ថា «ឆ្លងកាត់ការបោះឆ្នោត ប្រជាពលរដ្ឋកម្ពុជាជាង៨២ភាគរយ បានសម្រេចឆន្ទៈរបស់ខ្លួនគាំទ្រជាឯកច្ឆ័ន្ទ ឲ្យគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោហ៊ុន សែន ជាបេក្ខជននាយករដ្ឋមន្ត្រី បន្តដឹកនាំប្រទេសទៅអនាគតទៀត ដើម្បីបន្តរក្សាកា រពារសន្តិភាព ស្ថិរភាពនយោបាយ និងសេចក្តីសុខសុភមង្គលជូនប្រជាជន»

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post