ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ ក្រុមគ្រួសារមួយបានប្តឹងទៅប៉ូលិសប៉ុស្តិ៍ និងហៅអ្នកជិតខាងមកណែនាំ ក្រោយលួចដាក់កាមេរ៉ា នៅជាប់បន្ទប់កូនក្រមុំ ស្ថិតនៅភូមិកោះកែវ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ។
ដោយឃើញហ្វេសប៊ុកអាខន (SONGHOEUNG HUON) បានបង្ហាញរូបភាពដែលអ្នកនៅជិតខាងជញ្ជាំងជាប់គ្នាលួចដាក់កាមេរ៉ាជាប់បន្ទប់កូនក្រមុំរបស់គាត់ ខណៈពេលដែលភ្លៀងធ្លាក់ស្រក់ទឹកចូលផ្ទះគ្រួសាររបស់គាត់បានឡើងមើលឃើញកាមេរ៉ាដែលចុះជញ្ជាំងស័ង្កសីដាក់ ។
តាមការពិនិត្យឃើញស្នាក់ស្នាមដែលចុះជញ្ជាំងលួចដាក់កាមារ៉ាជាប់បន្ទប់កូនស្រីរបស់គាត់ប្រហែលជាយូរមកហើយ ក្រោយពេលឃើញកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ ហើយគាត់បានថតរូបភាពបានបង្ហោះក្នុងអាខនហ្វេសប៊ុកឲ្យមហាជនបានឃើញបានដឹងព្រោះ ថាពេលដែលឃើញដំបូងបានទៅប្តឹងប៉ូលិសប៉ុស្តិ៍ឃុំឫស្សីក្រោក។ ដោយគេតបមកវិញថា ជារឿងតូចតាចទៅវិញ ហើយមិនអស់ចិត្តបានយករូបភាព និងទៅប្តឹងម្តងទៀតទើបឆ្លើយតបថា ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ គេហៅភាពគីម្ខាងណែនាំ ហើយឲ្យដោះកាមារ៉ាចេញ ។
ក្រោយពេលដែលបង្ហោះរូបភាពនេះមហាជនបានឃើញបានឆ្លើយតបអ្នកលួចដាក់បង្កប់កាមេរ៉ាជាប់ជញ្ជាំងជាប់បន្ទប់កូនក្រមុំនេះ ទំនងជាមនុស្សរោគចិត្តទើបហ៊ានធ្វើបែបហ្នឹង ហើយមតិខ្លះទៀតឲ្យប្តឹង ដើម្បីចាត់ការតាមច្បាប់ឲ្យរាងចាលទើបទទួលយុត្តិធម៌ ។
អធិការរងស្រុកមង្គលបូរីបានប្រាប់កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ថា ចំពោះរឿងដែលអ្នកជិតខាងលួចបង្កប់កាមេរ៉ាជាប់បន្ទប់កូនស្រីអ្នកជិតបានប្តឹងទៅប៉ូលិសប៉ុស្តិ៍ឃុំឫស្សីក្រោកហើយនៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨នេះ និងហៅភាគីម្ខាងណែនាំ ហើយដាក់កិច្ចសន្យាឲ្យដោះកាមេរ៉ាចេញ បើមានលើកក្រោយ និងចាត់ការតាមច្បាប់ ៕