Saturday, August 11, 2018

រថយន្ត Ford ស្លាកលេខរដ្ឋ បុកទ្រូងផ្លូវលាន់ដូចរន្ទះ ក្រឡាប់ផ្ងារជើង

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ រថយន្ត Ford ស្លាកលេខរដ្ឋមួយគ្រឿង បានបើកបុកទ្រូងផ្លូវលាន់ដូចរន្ទះ បណ្តាលឲ្យក្រឡាប់ផ្ងារជើង បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង​កាលពីវេលាម៉ោង១១យប់ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

សាក្សីបានប្រាប់ភ្នាក់ងារ CAM POST ថា មុនពេលកើតហេតុ ឃើញរថយន្ត Ford ពាក់ស្លាកលេខ រដ្ឋ ១៣២៥៥៦៦ បើកបរទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន មកជិតដល់ចំណុចភ្លើងស្តប់ ស្រាប់តែបុកជារបាំងថ្ម ពុះចែកទ្រូងផ្លូវបាក់អស់មួយកង់ ហើយរថយន្តក្រឡាប់ផ្ងារជើងក្រង៉ាងៗ ហៀរប្រេងពាសពេញផ្លូវ និងផ្ទុះពោងសុវត្ថិភាពផងដែរ ។

គេនៅមិនទាន់ដឹងថា តើមានជនរងគ្រោះប៉ុន្មាននាក់ រងរបួស ឬរងគ្រោះថ្នាក់ដល់អាយុជីវិត ដោយសារតែករណីគ្រោះថ្នាក់មួយនេះនៅឡើយទេ ដោយនៅកន្លែងកើតហេតុ គេពុំបានឃើញវត្តមានម្ចាស់រថយន្ត ឬសមត្ថកិច្ចចុះពិនិត្យនោះឡើយ៕

@Amapapa.News

Feature Ads