ភ្នំពេញៈ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានថ្លែងថា តំបន់ជន បទក្នុងប្រទេសកម្ពុជា កំពុងរងគំរាមកំហែងអំពីបញ្ហាគ្រឿងញៀន ហើយក៏បានបញ្ជាឲ្យកងកម្លាំង មាន សមត្ថកិច្ចត្រូវតែបង្កើនការបង្ក្រាប ដើម្បីកុំឲ្យរីករាលដាលបន្តទៀត ។
ក្នុងវេទិកាអន្ដរសាសនាថ្នាក់ជាតិ នៅកម្ពុជាលើកទី២ ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០១៨ សម្ដេច ស ខេង បានលើកឡើងថា “នៅតាមជនបទមានសញ្ញាជាច្រើន កន្លែង ដែលបានចែកចាយ(គ្រឿងញៀន)ទៅដល់ជនបទ ។ នេះដែលត្រូវយកចិត្តទុកដាក់ មិនត្រូវ ព្រងើយកន្តើយទេ”។
សម្តេចបន្តថា បញ្ហាគ្រឿងញៀននេះ គឺមានការចាប់បាន និងបង្រ្កាបជាបន្តបន្ទាប់នៅតាមផ្លូវគោក អាកាស និងទឹកជាដើម សរុបជាង២០០គីឡូក្រាម ប៉ុន្តែទោះបីជាយ៉ាងការជួញដូរក្រោមរូបភាព ផ្សេងៗ នៅតែកើតមានឡើង។
ក្នុងឱកាសនោះសម្តេចក៏បានថ្លែង បញ្ជាឲ្យអាជ្ញាធរតាមមូលដ្ឋាននៅរាជធានី-ខេត្តមួយចំនួន ដូចជា ខេត្តព្រះសីហនុ និងភ្នំពេញជាដើម បង្ក្រាបគ្រឿងញៀនដែលមាននៅក្នុងក្លឹបសាន្ត ព្រោះច្បាប់មិនបាន ចែងឲ្យការបើកក្លឹបកំសាន្តបង្កប់ការជួញដូរគ្រឿងញៀនទេ ដូច្នេះមិនអាចបណ្តែតបណ្តោយ បន្តទៀត បានទេ ។
សម្តេចក៏បានផ្តាំផ្ញើទៅម្ចាស់ភោជនីយ៍ដ្ឋាន ក្លឹបកំសាន្តនានា ត្រូវបញ្ឈប់ជាបន្ទាន់ការអនុញ្ញាតឲ្យ មានការជួញដូរគ្រឿងញៀន ហើយបើនៅតែបន្តនឹងបិទអាជីវកម្មចោលតែម្តង៕