header ads

Sponsor

រិទ្ធី

តារាចម្រៀង ខេមរៈ សិរីមន្ត ឱ្យមេធាវីរៀបចំបណ្តឹងដើម្បីប្តឹងលោក ម៉ៃ សុគន្ធ ពីបទចោទឱ្យមានការញុះញុង់មានជាអាទិ៍ បទធ្វើឱ្យប៉ះពាល់សិទ្ធិនឹងផលប្រយោជន៍បុគ្គល។

លោក ខេមរៈ សិរីមន្ត តារាងចម្រៀងរបស់ផលិតកម្មរស្មីហង្សមាន បានសរសេរក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅព្រឹក ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨ នេះថា៖ មេធាវីរបស់ខ្ញុំបានរៀបចំសំណុំបែបបទរួចអស់ហើយ បទល្មើសនិងភស្តុតាងមានគ្រប់គ្រាន់អស់ហើយ។

អតីតតារាចម្រៀងផលិតកម្មសាន់ដេ បានបន្ថែមថា៖ ខ្ញុំមិនដែលគិតចង់មានបញ្ហាជាមួយបុគ្គលម្នាក់នេះឡើយ តែគាត់ចង់បានបែបនេះ ដូច្នេះទទួលយកអ្វីដែលខ្លួនបានសាងបទល្មើសនេះចុះ”។

បណ្តឹងរបស់លោក ខេមរៈ សិរីមន្ត ធ្វើឡើងក្រោយពីលោក ម៉ៃ សុគន្ធ បានលើកឡើងក្នុងបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន ដោយបានភ្ជាប់រូបភាពលោក សេរីមន្ត ជិះឧទ្ធម្ភាចក្រ និងបទ ចម្រៀងក្ងោក ជាច្រើនសន្លឹក។

លោក ម៉ៃ សុគន្ធ បានសរសេរថា៖ ត្រឹមតែទៅលក់ដីនៅម្តុំវាលស្រែមួយរយសោះ ជិះសុទ្ធតែអេលីកុកទែរ (ឧទ្ធម្ភាចក្រ) មើលតែទៅលក់ពេជ្រនៅឌូប៊ៃ Bodia ថ្មីជានិច្ច អ្នកមានជាន់ថ្មីជាន់ដី អាលាក់ហើយ ឃើញថា ឧកញ៉ាល្បីៗមួយចំនួនធំ ដែលមានរបរបើកលក់ដីបុរី គាត់នៅតែរក្សាជំហ ដដែលមិនសម្បើម ដូចចឹងសោះ ចំលែកអីតែអ្នកចំរៀងយើង បានចឹងគេប្រៀបធៀបទៅនឹងក្ងោក មិនខុសមែន។

បន្ទាប់ពីលោក សិរីមន្ត ប្រកាសដាក់ពាក្យបណ្តឹង ម៉ៃ សុគន្ធ បានចេញមកស្វាគមន៍ ដោយនិយាយថាដោយក្តីរីករាយ ស្គាល់ពាក្យប្រយោលទេ ចាស្ទីនកូពី។

សូមរំលឹកថា គម្រោងអភិវឌ្ឍន៍ ខេមរៈ សេរីមន្ត ឡេង ណាវ៉ាត់ត្រា បានបើកលក់ដីក្បែរខុនដូនៅជាប់តំបន់រោងចក្រខ្នាតធំមាត់ច្រកចេញ កម្មកររាប់ ម៉ឺននាក់។ ក្រុមហ៊ុន ឡេង ណាវ៉ាត្រា ជាក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ ហើយវាយតម្លៃច្បាស់លាស់ ទៅលើតំបន់អភិវឌ្ឍន៍រូចជា ស្រេចពិតប្រាកដ ១០០% មិនមែនគម្រោងឮគេថាទេ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post