header ads

Sponsor

ពិសី

មណ្ឌលគិរីៈ អ្នកជួញដូរសត្វព្រៃ ចំនួន២នាក់ នៅក្នុងផ្សារក្រុងសែនមនោរម្យ ត្រូវបានក្រុមអន្តគមន៍បង្ក្រាបបទល្មើសសត្វព្រៃចល័ត នៃរដ្ឋបាលព្រៃឈើ សហការណ៍ជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស អង្គការសម្ព័ន្ធមិត្តសត្វព្រៃ WILDLIIFEALLIANCE និងផ្នែករដ្ឋបាលព្រៃឈើសែនមនោរម្យ ចុះចាប់ដល់ក្នុងផ្ទះជាលើកទី២ កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ ។

សមត្ថកិច្ច បានឲ្យដឹងថា មន្ត្រីជំនាញបានចុះឃាត់ចាប់សត្វព្រៃនៅទីតាំងចំនួន២កន្លែង ប្រមូលសាច់សត្វព្រៃប្រមាណ៦៧.៧គីឡូក្រាម និងឃាត់អ្នកលក់ដូរសាច់សត្វព្រៃ ចំនួន២នាក់់។ ទីតាំងនៅចំណុចផ្សារគុម្ពឫស្សី ម្ចាស់ឈ្មោះ សោម គឹមសាង ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្ថិតនៅភូមិកណ្តាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ជាមុខសញ្ញាចាស់ដែលសមត្ថកិច្ចចុះបង្ក្រាបកាលពី៥ខែមុន និងម្នាក់ទៀតឈ្មោះ សាំង វុទ្ធី ភេទប្រុស មានទីលំនៅភូមិដើមស្រល សង្កាត់មនោរម្យ ។

មន្ត្រីជំនាញបានឲ្យដឹងថា សត្វព្រៃដែលចាប់រួមមាន៖ ទី១. កាំប្រម៉ា ចំនួន៧.២០គីឡូ, ទី២. សាច់ជ្រូកព្រៃ ជាង៤០គីឡូ, ទី៣. ក្តាន់ញ៉ែង ចំនួន៥ក្បាល ស្មើរនឹង៧.៥០គីឡូ, ទី៤. សាច់ឈ្លូស ចំនួន១៦គីឡូ និងក្រពះប្រម៉ា ចំនួន២។ បច្ចប្បន្នអ្នកលក់ដូរសាច់សត្វព្រៃទាំងពីរ ត្រូវសមត្ថកិច្ចជំនាញធ្វើការពិន័យជាមួយទឹកប្រាក់សរុប ចំនួន៧លាន៥សែន៤ម៉ឺន៤ពានរៀល រួចធ្វើការដោះលែងឲ្យផ្ទះវិញ ចំណែកសាច់សត្វព្រៃបញ្ជូនទៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី ដុតកម្ទេចចោល ។

លោក ជ័យ សុខា នាយផ្នែករដ្ឋបាលព្រៃឈើសែនមនោរម្យ បានឲ្យដឹងថា ចំពោះស្ត្រីខាងលើមិនត្រូវបានបញ្ជូនទៅសាលាដំបូងទេ ព្រោះបទល្មើសនេះជាប្រភេទសត្វព្រៃធម្មតា ដោយមិនចាត់ចូលជាប្រភេទសត្វកម្រ។ លោកនាយផ្នែកបញ្ជាក់ថា ករណីនេះត្រឹមតែពិន័យអន្តរកាលប៉ុណ្ណោះ ។

ប្រជាពលរដ្ឋរស់នៅក្រុងសែនមនោរម្យ បាននិយាយថា ទីតាំងផ្ទះស្ត្រីឈ្មោះ សោម គឹមសាង បានលួចរកស៊ីលក់សត្វព្រៃរាប់ឆ្នាំមកហើយ មិនដែលឃើញមានសមត្ថកិច្ចក្នុងខេត្តណាម្នាក់ ចេញមុខបង្ក្រាបទេ ទើបតែពេលនេះមានជំនាញអង្គការវ៉ាយអេត ចុះចាប់បង្ក្រាបបាន២លើកមកហើយ នៅតែមិនព្រមឈប់ប្រកបរបរខុសច្បាប់នេះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post