header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ឃ្លាំងស្តុកទំនិញខោអាវមួយកន្លែង ស្ថិតនៅតាមផ្លូវ១០១១ ក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដែលស្តុកខោអាវនាំចូលពីប្រទេសចិន ហើយសង្ស័យបន្លំលួចនាំចូលដោយអត់បង់ពន្ធ ត្រូវសមត្ថកិច្ចចុះបង្ក្រាប នៅវេលាម៉ោង១១៖៥០នាទីព្រឹក ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨នេះ ។

បើតាមសមត្ថកិច្ច បានឲ្យដឹងថា ឃ្លាំងស្តុកខោអាវ ដែលនាំចូលពីប្រទេសចិន សង្ស័យមួយផ្នែកនាំចូលមកដោយមិនបានបង់ពន្ធ ទើបនៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលសេដ្ឋកិច្ចក្រុង ក្រោមការសម្របសម្រួលពី លោក សៀង សុខ ព្រះរាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ ចុះធ្វើការពិនិត្យជាក់ស្តែងតែម្ដង ។

ក៏ប៉ុន្តែលទ្ធផលយ៉ាងណានោះ សមត្ថកិច្ចមិនទាន់ប្រាប់នៅឡើយថា ខោអាវរាប់រយកេសទាំងនោះ បានបង់ពន្ធហើយឬយ៉ាងណា រងចាំផ្ទៀងផ្ទាត់ឯកសារ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post