header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កំពតៈ មតិសាធារណជនបានរិះគន់យ៉ាងខ្លាំងចំពោះ ផ្លូវថ្នល់ខេត្តកំពតថា ទើបតែធ្វើហើយសោះ បែរជាខូចខាត់ស្ទើរបើកបររថយន្តទៅមុខមិនរួច នៅត្រង់ទីតាំងជាច្រើនតាមផ្លូវថ្នល់នីមួយ ប៉ុន្តែជំនាញខាងមន្ទីរសាធារណការ និងដឹកជញ្ជួនខេត្តកំពត បានអះអាងថា គ្មានវិធីសាស្ត្រណា អាចជួយការពារ ផ្លូវថ្នល់ក្នុងខេត្ត មិនឲ្យខូចខាត់បានទេ ទោះបីជាបណ្ឌិត អ្នកប្រាជ្ញជំនាញខាងផ្លូវថ្នល់របស់ក្រសួងក៏ដោយ ព្រោះភ្លៀងធ្លាក់មិនឈប់ ធ្វើឲ្យផ្លូវមិនអាចដកដង្ហើមរួច ។

អស់រយៈពេលជិតមួយខែ ខេត្តកំពតនៅតែបន្តមានភ្លៀងធ្លាក់ចុះរាល់ថ្ងៃ ធ្វើឲ្យផ្លូវជាច្រើនខ្សែ រងការខូចខាត់បន្តិចម្តងៗ ពីសំបុកមាន់តូចៗ ក្លាយជាជង្ហក់ ទឹក និងភក់បាចសាច់ រាយប៉ាយស្ទើរគ្រប់កន្លែង បណ្តាលឲ្យការធ្វើចរាចរ ជួបការលំបាក។ បញ្ហានេះត្រូវបានមតិមហាជន រិះគន់ដល់មន្ទីរជំនាញយ៉ាងខ្លាំងថាហេតុអ្វីគ្មានចំណាត់ការ ជួសជុលការពារផ្លូវកុំឲ្យខូចកាន់ធ្ងន់ធ្ងរយ៉ាងដូច្នេះ។

ជុំវិញបញ្ហានេះ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន លោក ចីង កួង បានឆ្លើយបញ្ជាក់អះអាងថា កុំថាឡើយមន្ទីររបស់លោក សូម្បីបណ្ឌិត អ្នកប្រាជ្ញារបស់ក្រសួង ក៏មិនអាចស្វែងរកវិធីជួយការពារ និងជួសជុលឲ្យផ្លូវថ្នល់នេះល្អប្រសើរឡើងវិញបានដែរ ព្រោះអាកាសធាតុនៅខេត្តកំពត មានភ្លៀងធ្លាក់ច្រើនមិនឈប់ ហើយទឹកគឺជាសត្រូវជាមួយនឹងផ្លូវថ្នល់ ។ ការលើកឡើងរបស់លោកយ៉ាងនេះ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រង់ដីរដ្ឋថ្នាក់ខេត្តកាលពីថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០១៨ ។

លោកបានបន្តថា ខេត្តកំពតខុសគេមានភ្លៀងច្រើន ប៉ុន្តែឲ្យតែរាំងភ្លៀងមួយថ្ងៃ គឺហុយទ្រលោម ព្រោះវាស្ងួតលឿន ។ អ្នកចំណូលថ្មី ពេលដែលធ្វើដំណើរឆ្លងកាត់ តែងតែរិះគន់ថា ក្រុមការងារផ្លូវថ្នល់ចិន និងមន្ទីរសាធារណការ ហេតុអ្វីមិនព្រមធ្វើផ្លូវ ទុកឲ្យហុយអីចឹងកើត តែតាមការពិត ទើបតែរាំងភ្លៀងរយៈពេលកន្លះ ឬមួយថ្ងៃប៉ុណ្ណោះ ។

លោកប្រធានមន្ទីរបានអះអាងថា កត្តាអាកាសធាតុ មានភ្លៀងធ្លាក់ច្រើននេះ ផ្លូវថ្នល់គ្មានវិធីសាស្ត្រណា ដើម្បីការពារកុំឲ្យខូចខាតបានទេ សូម្បីតែបណ្ឌិត អ្នកប្រាជ្ញខាងក្រសួងសាធារណការ និងដឹកជញ្ជូន បានមកប្រកែកគ្នាជាមួយមន្ត្រីមន្ទីរសាធារណ់ការកំពតដែរ ព្រោះយកអ្វីមកបិទ ក៏មិនជាប់ដែរ ។ ម្យ៉ាងទៀត នៅជុំវិញក្រុងកំពត ប្រហែលជា១គីឡូម៉ែត្របួនជ្រុងនេះ បើក្រៅពីចាក់បេតុងគឺផ្លូវអី ក៏អត់ជាប់ដែរ ព្រោះស្ថានភាពដីមានរំញ័ររង្គើរ និងមានភាពយឺងខ្លាំង (High elastic )។

យ៉ាងណាក៏ដោយ ចំពោះមុខ នៅពេលដែលរាំងភ្លៀង ផ្លូវជាតិលេខ៣ មិនបានចាក់កៅស៊ូឡើងវិញទេ គ្រាន់តែសម្រួលចរាចរណ៍ឲ្យបានស្រួល តាមរយៈការចាក់កម្ទេចថ្មកៀរ កិនបង្ហាប់ឡើងវិញតែប៉ុណ្ណោះ ព្រោះនៅខែតុលាខាងមុខ នឹងចាប់ផ្តើមដំណើរការស្តារឡើងវិញ ទាំងអស់តែម្តង។ ដោយឡែកជាតិលេខ៣៣(កំពត -កែប) ភាគីចិន សៀងហៃ បានរង់ចាំជួយអ៊ុតកៅស៊ូកន្លះខែហើយ ប៉ុន្តែមេឃភ្លៀងខ្លាំងពេក មិនអាចធ្វើកើត បណ្តាលឲ្យផ្លូវថ្នល់ ក្រខ្វក់ វ៉ល់បែកភក់ ហើយពេលរាំងភ្លៀង ហុយទ្រលោម ដូចសព្វពេលនេះ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post