header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ស្វាយរៀងៈ បុរសម្នាក់ បានរងរបួសស្រាល និងអ្នករួមដំណើរ២នាក់ទៀត គ្រាន់តែរលាត់ដៃ រលាត់ជើងប៉ុណ្ណោះ ខណៈដែលកំពុងបើកបរត្រាក់ទ័រ ដឹកដែកសរសៃ និងសំណាញ់ដែកនោះ ស្រាប់តែត្រាក់ទ័រដាច់ចង្កូត រេមកខាងឆ្វេងដៃ ធ្លាក់ចូលទឹកទន្លេវ៉ៃគោ តែសំណាងល្អ មានដើមប្រេងខ្យល់ដុះមាត់ច្រាំងទន្លេ ជួយទប់ បណ្តាលឲ្យបាក់ដើមប្រេងខ្យល់២ទៅ៣ដើម កុំអី ប្រាកដជាធ្លាក់ប្រ៉ូងដល់កណ្តាលទឹកទន្លេជាក់ជាមិនខានឡើយ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯងនេះ បានកើតឡើងកាលពីវេលាម៉ោង៤និង៣៥នាទីរសៀល ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅខាងលិចស្ពានហាយវេ នៅលើផ្លូវជាតិលេខ១ ភូមិ ស្រះវង់ សង្កាត់ ស្វាយរៀង ក្រុង ស្វាយរៀង ខេត្ត ស្វាយរៀង ។

ប្រភពីកន្លែងកើតហេតុបានឲ្យភ្នាក់ងារសារព័ត៌មាន Cam Post(ខេមប៉ុស្តិ៍) ដឹងថា៖ នៅមុនពេលកើតហេតុ គេឃើញត្រាក់ទ័រមួយគ្រឿង មានសណ្តោងរ៉ឺម៉ក ដែលដឹកដែកសរសៃ និងសំណាញ់ដែក និងមានអ្នករួម២នាក់ទៀត លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែឃើញត្រាក់ទ័ររេចង្កូតពេញផ្លូវហើយ ក៏ធ្លាក់មកខាងត្បូងផ្លូវចូលទន្លេវ៉ៃគោ កាច់ចង្កេះអាត្រាក់ផ្ងារជើងបាក់ស៊ីម៉ាំង បណ្តាលឲ្យអ្នកបើកបររងរបួសស្រាល និងអ្នករួមដំណើររងរបួសបន្តិចបន្តួចតែប៉ុណ្ណោះ ។

ប្រភពបានបន្តទៀតថា៖ ជនរងគ្រោះជាអ្នកបើកបរទ័រមាន ឈ្មោះ ញាញ់ ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅ ភូមិ បាយ៉ាប ឃុំ ប្រាសាក់ ស្រុក ស្វាយជ្រំ ខេត្ត ស្វាយរៀង ។

ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវគេដឹកមកកាន់មន្ទីរពេទ្យខេត្តស្វាយរៀង ។

ចំណែកត្រាក់ទ័រ ត្រូវបានសមត្ថកិច្ចជួយហៅរថយន្តស្ទួចយកមក អធិការក្រុងស្វាយរៀងដើម្បីដោះស្រាយ និងងជួយសម្រួលចរាចរណ៍ព្រោះគ្មានបង្កគ្រោះដល់អ្នកណាម្នាក់នោះទេ ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post