header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ពោធិ៍សាត់ៈ ស្ត្រីម្នាក់​បានបាត់បង់ជីវិត​យ៉ាងអាណោចអាធ័ម ខណៈជិះកង់ត្រូវរថយន្តធុនធំបើកកៀរបណ្តាលឲ្យដួល ។

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃពុធ ១១កើត ខែស្រាពណ៍ ឆ្នាំច សំរិទ្ធឹស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ ២០១៨ វេលាម៉ោង១៧និង៤៥នាទី ស្ថិតនៅលើផ្លូវលេខ២៨ ភូមិឃ្លាំងមឿង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ -

មន្ត្រីនគរបាលស្រុកក្រគរបានឲ្យភ្នាក់ងារសារព័ត៌មាន Cam Post(ខេមប៉ុស្តិ៍) ដឹងថា រថយន្តបង្ក ម៉ាក HYUNDAI ពាក់ស្លាកលេខ ភ្នំពេញ 3D 1634 ពណ៌សខៀវ ធ្វើចរាចរណណ៍ពីជើងទៅត្បូងបានបើកកៀរកង់ស្របទិសគ្នា ពីជើងទៅត្បូង បណ្តាលស្លាប់មនុស្ស១នាក់ ភេទស្រី នៅនឹងកន្លែងកើតហេតុ ។ ជនរងគ្រោះឈ្មោះ ឡឹម ឃុន អាយុ៥៣ឆ្នាំ រស់នៅភូមិឃ្លាំងមឿង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ សាកសពត្រូវសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។

មន្ត្រីដដែលបន្តថា អ្នកបើកបររថយន្តបង្ក មិនត្រូវបានស្គាល់អត្តសញ្ញាណនោះឡើយបានរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ។

ចំពោះវត្ថុតាងរថយន្ត និងកង់ ត្រូវបានសមត្ថកិច្ចយកមករក្សាទុកបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកក្រគរ រង់ចាំភាគីពាក់ព័ន្ធចូលមកដោះស្រាយតាមច្បាប់ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post