header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

សៀមរាបៈ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ទិត្យ ណារុង ស្នងការនគរបាលខេត្តសៀមរាបលោកវរៈសេនីយ៍ឯក ហង្ស សូផាតភិរម្យ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្តបានដឹកនាំកម្លាំងបញ្ជាផ្ទាល់ តាមប្រមាញ់ជនសង្ស័យជាចោរឆក់កាបូបជនជាតិបរទេស (ជនជាតិប៉ាគីស្ថាន) ក្នុងក្រុងសៀមរាប តាមដីការបស់តុលាការសាលាដំបូងខេត្តសៀមរាប ។

ក្នុងករណីនេះលោកវរៈសេនីយ៍ឯក ហង្ស សូផាតភិរម្យ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្តសៀមរាបបានឲ្យដឹងថា រូបលោកបានដឹកនាំកម្លាំតាមប្រមាញ់ជនសង្ស័យជាមុខសញ្ញាចោរឆក់កាបូបនេះពីខេត្តសៀមរាប ដល់ក្រុងភ្នំពេញ រហូតជនសង្ស័យដឹងខ្លួន ក៏រតគេចខ្លួនទៅសម្ងំលាក់ខ្លួន នៅខេត្តព្រះសីហនុ ទេីបមានការសហការជាមួយនឹងកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ធាននគរបាលខេត្តព្រះសីហនុទេីបស្រាវជ្រាវឈានដល់ការឃាត់ខ្លួនបានជនសង្ស័យជាមុខសញ្ញាចោរឆក់កាបូបយ៉ាងសកម្មក្នុងក្រុងសៀមរាប នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ តាមដីការនឹង អនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ២៣៣/១៨ ចុះថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ របស់លោក អ៊ុំ ចាន់ថុល ចៅក្រមស៊េីបសួរ សាលាដំបូងខេត្តសៀមរាប អនុវត្តលេីឈ្មោះ ហ៊ឹម ភក្ត្រា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិ១ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ករណីលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប) ។

គួររលឹក ដែលថា កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង២០និង៣០ នាទី ត្រង់ចំណុចភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ឈ្មោះហុឹម សុភក្រ្ក័ និងគូរកនម្នាក់ទៀតឈ្មោះ ធន់ ប៊ុនហុង ភេទប្រុស អាយុ២៥ឆ្នាំ បានធ្វើសកម្មភាពឆក់កាបូប ជនជាតិប៉ាគីស្ថាន ក្រោយធ្វើសកម្មភាពកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ខេត្តសៀមរាប បានបង្រ្កាបបានឈ្មោះ ធន់ ប៊ុនហុង និងបានកសាងសំណុំរឿងតាមនីតិវិធី ដោយឡែកឈ្មោះ ហ៊ឹម ភ័ក្ត្រា បានគេចខ្លួន មករាជធានីភ្នំពេញ និងបន្តគេចខ្លួចដល់ខេត្តព្រះសីហនុ ។ ក្រោយពីក្តាប់បានមុខសញ្ញា និងមានការសម្របសម្រួលពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សៀមរាប និងព្រះសីហនុ ការិយាល័យជំនាញទាំង៣ បានសហការអនុវត្ដីកាខាងលេី ដោយជោគជ័យ ។

បច្ចុប្បន្នកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្តសៀមរាប បានទទួលយកជនសង្ស័យខាងលេីយកទៅតុលាការខេត្តសៀមរាបដេីម្បីចាត់ការតាមនីតិវិធី នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ ។ ក្នុងនេះ ដែលលោកវរៈសេនីយ៍ឯក ហង្ស សូផាតភិរម្យ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគបាលខេត្តសៀមរាប សូមថ្លៃអំណងគុណដល់មន្ត្រីសមត្ថកិច្ចតាមបណ្តាលខេត្ត ដែលបានសហការក្នុងការតាមប្រមាញ់ជនសង្ស័យ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post