header ads

Sponsor

រិទ្ធី

ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងអាណត្តិទី៥ នៃរាជរដ្ឋាភិបាលកម្ពុជា បានទទួលការកោតសរសើរ និងស្ញប់ស្ញែងច្រើនពីប្រជាពលរដ្ឋលើស្នាដៃកំណែទម្រង់ប្រព័ន្ធអប់រំនៅកម្ពុជា ជាពិសេសការរឹតបន្តឹងការប្រលងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។

ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានកាលពីព្រឹកមិញថា៖ បន្ទាប់ពីមានការសហការគ្នាលទ្ធផលពីមួយឆ្នាំទៅមួយឆ្នាំសម្រេចបានលើសពីការរំពឹងទុក។ អ៊ីចឹងខ្ញុំមិននឹកស្មានថា កំណែទម្រង់នេះទទួលបានជោគជ័យដល់កម្រិតហ្នឹងទេ មិនតែប៉ុណ្ណោះ គឺអាចផ្លាស់ប្តូរនូវឥរិយាបថ និងបង្កើតឱ្យមានចលនាគាំទ្រ សូម្បីតែក៏មានកិត្តិយសជាងមុនដែរ។

តាមរយៈការដាក់ចេញពាក្យស្លោកអ្នកចេះ គឺជាប់ របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា ការប្រឡងមធ្យមសិក្សាទុតិយភូមិមានការតឹងរឹងជាទីបំផុត ដោយមិនអនុញ្ញាតឱ្យបេក្ខជនប្រឡងទាំងអស់យកសំណៅឯកសារ រួមនិងម៉ាស៊ីនគិតលេខចូលទៅក្នុងបន្ទប់ប្រលងនោះឡើយ។ ជោគជ័យលើកំណែទម្រង់នេះ មិនត្រឹមតែធ្វើឱ្យកម្ពុជាអាចចម្រាញ់បាននូវធនធានចំណេះដឹងដ៏ច្បាស់លាស់នោះទេ តែក៏បានលើកកិត្តិយសគ្រូបង្រៀនផងដែរ។

លើសពីនេះនឹងមានការផាកពិន័យធ្ងន់ធ្ងររហូតប្រឈមនឹងការពិន័យព្យួរការសិក្សា ឬទទួលទោសផ្សេងៗប្រសិនបើបេក្ខជនប្រលងប្រព្រឹត្តល្មើសនឹងបញ្ញត្តិនៃការប្រលងដូចជាឲ្យគេប្រឡងជំនួសជាដើមនោះ។

ឯកឧត្តម ហង់ ជួនណារ៉ុន បានចាត់ទុកជោគជ័យនៃការធ្វើកំណែទម្រង់ប្រឡងនេះ ដោយសារតែមានការដាក់ចេញនូវគោលនយោបាយដ៏ច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ជាពិសេសមានការចូលរួមសហកាពីសំណាក់អង្គភាពប្រឆាំងអំពើពុករលួយ និងសហភាពសហព័ន្ធយុវជនកម្ពុជា។

សូមបញ្ជាក់ថាការធ្វើកំណែទម្រង់របស់ឯកឧត្តម ហង់ ជួនណារ៉ុន ក៏បានធ្វើឱ្យសិស្សានុសិស្ស និងអាណាព្យាបាលសម្តែងការពេញចិត្តខ្លាំងណាស់ផងដែរ ព្រោះកំណែទម្រង់នេះសុទ្ធតែបានធ្វើឲ្យសិស្សភ្ញាក់រលឹកក្នុងការរៀនសូត្រ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post