សិល្បៈ៖ តារាសម្តែងកញ្ញា ទីពី ឡើងកូដខ្លាំងក្រោយតស៊ូក្នុងសិល្បៈជាច្រើនឆ្នាំតាមរយ:ថត MVបទចម្រៀងជាច្រើនក្នុងផលិតកម្ម ហង្សមាស ផលិតកម្ម សាន់ដេ ផលិតកម្ម M និងផលិតកម្ម សាស្តា ប៉ុន្តែតំណែងដែលនាងទទួលបានភាគច្រើនជាតួស្លូត បែបទឹកភ្នែក និងមិនសូវមានការចាប់អារម្មណ៍ខ្លាំង ទើបពេលនេះ កញ្ញាបានប្រកាសថា ទទួលថតតួឆ្នាស់ និងឈុតស្នេហាលើគ្រែបែបរោលរាលវិញម្តង ទើបងាយទទួលបានការចាប់អាំរម្មណ៍ជាង។
ស្រីស្រស់មានមន្តស្នេហ៍រូបនេះ បានប្រាប់អ្នកយកព័ត៌មានយើងឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ផលិតករភាគច្រើនបានឲ្យសម្តែងតួស្រគត់ស្រគំ និងជាតួដែលឈឺចាប់ក្នុងបទចម្រៀងនីមួយៗ ហើយនាងមើលទៅវត្តមានខាងលើនេះ ហាក់មិនសូវទទួលបានការគាំទ្រខ្លាំងទេ ពោលគឺតួប្រភេទនេះ ទាល់តែប្រើពេលវេលាច្រើនឆ្នាំបន្តិចទើបគេស្គាល់ ដូច្នេះហើយទើបនាងសម្រេចចិត្ត មកទទួលថតជាតួឆ្នាស់ និងឈុតស្នេហារោលរាលលើគ្រែម្តងវិញ។
តារាសម្តែងសាច់សខ្ចីវ័យ ២៣ឆ្នាំរូបនេះបានបន្តថា “បើសិនជាអាច និងអ្វីដែលប៉ង ខ្ញុំនឹងប្រកាសគោលជំហរក្នុងការងារសិល្បៈ ដោយងាកមកទទួលយកតំណែងជាតួឆ្នាស់ឆ្នើម និងជាតួសិចស៊ី បែបស្នេហាប្រុសស្រីវិញម្តង នេះបើសិនជាអាចទៅរួច ហើយអ្វីដែលប៉ង់នេះ ខ្ញុំនឹងព្យាយាមធ្វើឲ្យសម្រេច ទៅតាមអ្វីដែលផលិតករចង់បាន និងផ្តល់ឱកាសមាសជូនរូបនាងខ្ញុំផងដែរ” ។