
ការបើកហិបវិញ្ញាសានៅតាមបន្ទប់ប្រឡងសម្រាប់ដំណើរការវិញ្ញាសា នាព្រឹកថ្ងៃទី០១ នៃដំណើរការសំណេរ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង៖ ២០ សីហា ២០១៨ នៅតាមមណ្ឌលប្រឡងទូទាំងប្រទេស មានការបើកហិបវិញ្ញាសាសម្រាប់ដំណើរការសំណេរ។ យោងតាមក្រសួងអប់រំ យុវជន និងកីឡា។

ដោយមានការអញ្ជើញជាកិត្តិយសដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្ដមហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានី និងឃាង សេង អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ រួមជាមួយលោកជំទាវថ្នាក់ដឹកនាំ ឯកឧត្ដមគណៈអភិបាលរាជធានី ខេត្ត គណៈមេប្រយោគទូទាំងប្រទេស អប្បមាទ ទូទាំងប្រទេស ប្រធាន អនុប្រធានមណ្ឌល អ្នកត្រួតពិនិត្យតាមអគារ និងអ្នកពាក់ព័ន្ធ និងមានការសង្កេតការណ៍យ៉ាងយកចិត្តទុកដាក់ពីតំណាងអង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា ចូលរួមដើម្បីពិនិត្យភាពបិទជិតមានបិទស្កុត និងត្រាស្រោមប្រធានវិញ្ញាសា នៅចំពោះមុខបេក្ខជន។

សូមអញ្ជើញទស្សនាវិដេអូរនៃការបើកហិបវិញ្ញាសានៅតាមបន្ទប់ប្រឡងសម្រាប់ដំណើរការវិញ្ញាសាដូចខាងក្រោម៖