សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះដឹងទូទៅនាថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ នេះ នៅងខេត្តកំពង់ស្ពឺ មានមណ្ឌលប្រឡងចំនួន១០ អ្វីដែលចម្លែកនោះ គែនៅមណ្ឌលបឋមសិក្សាវល្លិ៍ បន្ទប់លេខ១៣ ដែលជាមណ្ឌលមួយស្ថិតក្នុងខេត្តកំពង់ស្ពឺ មានតែបេក្ខជនម្នាក់គត់ចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំនេះ ខណៈដែលឯកឧត្តម ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ចុះពិនិត្យផ្ទាល់។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១ នៃដំណើរការមណ្ឌលសំណេរនៃវិញ្ញាសាទី១ គឺប្រវត្តិវិទ្យា ពីម៉ោង ៧:៣០ ដល់ ម៉ោង ៨:៣០ សម្រាប់ថ្នាក់វិទ្យាសាស្ត្រ និងផែនដី និងបរិស្ថានវិទ្យា ពីម៉ោង ៧:៣០ ដល់ម៉ោង ៨:៣០ សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម ។ នៅថ្ងៃប្រឡងនៃម៉ោងទី១នេះដែរ ស្ថានភាពក្នុងដំណើរការប្រឡង មានភាពស្ងប់ស្ងាត់ និងសណ្ដាប់ធ្នាប់របៀបរៀបរយល្អទាំងនៅក្នុងនិងក្រៅមណ្ឌលប្រឡង ថ្វីត្បិតនៅតាមបណ្ដាខេត្តមួយចំនួនមានភ្លៀងធ្លាក់ ប៉ុន្តែដំណើរការប្រឡងបានប្រព្រឹត្តទៅតាមពេលវេលាដែលបានកំណត់ ។