header ads

Sponsor

ពិសី

កំពង់ចាមៈ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអារក្សត្នោត ឃាត់ខ្លួនបាន កាលពីវេលាម៉ោង៣រសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨ ក្រោយពីរូបគេធ្វើសកម្មភាពលួចម៉ូតូ នៅចំណុចក្នុងបរិវេណសាលាបឋមសិក្សាបែកអន្លូង ស្ថិតក្នុងភូមិបែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់។

ជនសង្ស័យ ដែលសមត្ថកិច្ចឃាត់ខ្លួននោះ ឈ្មោះ ស្លេន ស្លាវី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅភូមិគីឡូ៧ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ បានធ្វើសកម្មភាពលួចម៉ូតូ១គ្រឿង ម៉ាកវេវឆ្លាម ពណ៌ទឹកសមុទ្រ ជាកម្មសិទ្ធិរបស់ឈ្មោះ ក្រី ហ្សាន ភេទស្រី អាយុ១៣ឆ្នាំ ជនជាតិខ្មែរឥស្លាម សិស្ស ទីលំនៅភូមិ ឃុំជាមួយគ្នា។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមទាំងវត្ថុតាង បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ដើម្បីធ្វើការសាកសួរ និងចងក្រងសំណុំរឿងតាមនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post