header ads

Sponsor

ពិសី

ភ្នំពេញៈ ក្នុងពិធីសំណេះសំណាល ជាមួយកម្មករ-កម្មការិនីសរុប ចំនួន១៨,៤៦៧នាក់ មកពីរោងចក្រ សហគ្រាសចំនួន១៤ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា អ្នកដែល Comment (ខមិន) ជេរមកខាងរាជរដ្ឋាភិបាល និងក្រុមខាងរាជរដ្ឋាភិបាល គឺងាយស្រួលណាស់ រកឃើញតែរយៈពេល៨នាទីទេ រកឃើញហើយ ព្រោះជាសម័យបច្ចេកទេស វិទ្យាយ៉ាងទំនើប ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា “អ្នកដែលខមិនជេរគេ គឺគេប្រើពេលតែ៨នាទីទេ រកឃើញហើយ។ ក្នុងកម្មវិធីចម្រៀងគ្រួសារខ្មែរ គេច្រៀងរាំលេងសប្បាយ ស្រាប់តែមានជនអគតិមួយចំនួន មកខមិនថា ជាយួន ។ ដែលអ្នកខមិនបែបនេះ ងាយស្រួលរកណាស់ ហើយក៏កំណត់អត្តសញ្ញាណបានផងដែរ ព្រោះសម័យនេះ ជាសម័យបច្ចេកវិទ្យា គឺប្រើតែរយៈពេល៨នាទីទេ គឺរកឃើញហើយ”៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post