header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ ៖ បន្ទាប់ពីផ្ទុះករណីប្លន់ធនាគារបង្កឡើងដោយក្រុមចោរប្រដាប់ដោយអាវុធ ចូលប្លន់ធនាគារ ឥណ្ឌូឆាយណា (RHG) ទាំងកណ្ដាលថ្ងៃត្រង់ ដែលមានទីតាំងនៅជាប់សាលាវណ្ណដា លើផ្លូវម៉ៅសេទុង ដោយក្រុមចោរមានគ្នា ៥ នាក់ ជិះម៉ូតូ២គ្រឿង មានកាំភ្លើងខ្លី ២ ដើម ប្លន់ប្រមូលយកលុយអស់ជាង ១០ ម៉ឺន ដុល្លារ ហើយក៏រត់គេចទៅដោយសុវត្តិភាព។

ជាក់ស្តែង ក្រោយកើតហេតុភ្លាមៗ សមត្តកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ភេទប្រុស ដែលអាចជាបក្សពួករបសក្រុមចោរខាងលើ ហើយបាននាំយកទៅសាកសួរអស់ជាច្រើនម៉ោង ទើបដឹងថាយុវជនរូបនេះមិនបានពាក់ព័ន្ធនិងករណីប្លន់នេះឡើយ ហើយក៏ដោះលែងឲ្យមកផ្ទះវិញ។

ក្រោយឃើញបែបនេះ មិត្តភក្តិ របស់ យុវជនដែលប៉ូលិសសង្ស័យច្រលំថាជាបក្សពួករបស់ក្រុមចោរ បានប្រតិកម្មជំនួសមិត្តភក្តិរបស់ខ្លួន ដោយក្នុងនោះ លោកបានបង្ហោះសារដោយរៀបរាប់ថា:

ខ្ញុំជឿជាក់គាត់ គាត់មិនអាចធ្វើរឿងបែបនេះបានទេ គាត់ជាមិត្តល្អរបស់ខ្ញុំ រៀនចប់បរិញ្ញាត្រឹមត្រូវ មិនមែនជាមនុស្សបែកថ្នាំ ឬប៉ោឡែទេ មិនដឹងថាគាត់ខូចឈ្មោះប៉ុណ្ណាទេ បើដាក់ខ្នោះគាត់ចឹង គាត់ជាមនុស្សស្លូតបូត ពិតជាអាណិតគាត់ណាស់ ដោយមានការយល់ច្រលំ សូមបងប្អូនជួយស៊ែរអោយគេដឹងថាគេចាប់គាត់ច្រលំ គាត់មិនមែនបក្សពួកចោរទេ។

សាមីខ្លួនចេញបំភ្លឺជាថ្មីតាមរយៈគណនីហ្វេសប៊ុកខ្លួន
ភិនភាគចោរប្លន់
ភិនភាគចោរប្លន់
ជនរងគ្រោះដែលចាប់ច្រឡំ

វីដេអូឃាត់ខ្លួនដំបូង

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post