header ads

Sponsor

រិទ្ធី

យុវសិស្សឈ្មោះ សុំ រស្មី ជាសិស្សរៀននៅថ្នាក់១២ B នៃវិទ្យាល័យស្ទឹងសែន ខេត្តកំពង់ធំ មិនមានឈ្មោះប្រឡងសញ្ញាបត្រមធ្យមសិស្សាទុតិយភូមិ (បាក់ឌុប) ទេ។ ការដែលមិនមានឈ្មោះក្នុងបញ្ជីប្រឡងនេះគឺបណ្តាលមកពីកំហុសរបស់លោក ធន ធុន នាយករង នៃវិទ្យាល័យស្ទឹងសែន និងលោក ញ៉ក់ សុផុន នាយករងទួលបន្ទុកការរៀបចំឈ្មោះ សិស្សក្នុងដាក់ចេញទៅកាន់មន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ធំ។

លោក ធន ធុន  និងលោក ញ៉ក់ សុផុន បានទទួលស្គាល់ថាកំហុសដោយអចេតនា ដោយសាររូបលោកលុបឈ្មោះច្រឡំត្រកូល សំ រស្មី ជាមួយនឹងឈ្មោះ សុំ រស្មី ប៉ុន្តែឈ្មោះអ្នកទាំងពីនេះមិនមានក្នុងបញ្ជីរាយនាមបេក្ខជនប្រឡងនោះឡើយ។

ឪពុកនិងម្តាយរបស់ កូនប្រុសរបស់សិស្ស សុំ រស្មី បានដឹងថា៖ កូនរបស់គាត់អត់មានឈ្មោះចាប់តាំងពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ ម៉ោងប្រហែលជា១១ មកម្លេះ។ បន្ទាប់មកបានទាក់ទងទៅលោកនាយករង លោកនាយករងបានឆ្លើយថាចាំជួបគ្នានៅវេលាម៉ោង ២រសៀល ប៉ុន្តែនៅវេលាម៉ោង០២រសៀលបែរជាទាក់ទងមិនលើកទូរស័ព្ទសោះ។

ឪពុករបស់ សិស្ស សុំ រស្មី បន្តថា៖ រហូតដល់ព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ (ថ្ងៃទី១ នៃការប្រឡង) ទើបបានទាក់ទងទៅលោក ជូ វុនធី ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ធំ ដោយបានស្នើសុំ២ចំណុចគឺ ទី១- ជួយឱ្យកូនប្រុសរបស់គាត់ជាប់ដោយស្វ័យប្រវត្តិ ឬមានការប្រឡង ក្រោយការបរិច្ឆេទតែម្នាក់ឯង និងទី២ សុំឱ្យកូនប្រុសរបស់គាត់មានសិទ្ធិប្រឡងនៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ តទៅ ប៉ុន្តែលោក ជូ វុនធី បដិសេធថាមិនអាចធ្វើបានទេ។

ចុងក្រោយ ឪពុកម្តាយយុវសិស្ស សុំ រស្មី បានអំពាវនាវសុំឱ្យសម្តេចតេជោ ហ៊ុន សែន និងរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ជួយអន្តរាគមន៍ឱ្យកូនរបស់គាត់មានសិទ្ធិប្រឡងមធ្យមសិក្សាទុតភូមិដូចសិស្សដ៏ទៃទៀត។

ចំណែកឯ យុវសិស្ស សុំ រស្មី បានសម្តែងនូវការសោកស្តាយ ដោយមិនអស់ចិត្ត ពីព្រោះខ្លួនបានទៅរៀនស្ទើរតែមិនដែលអវត្តមាន និងខិតខំប្រឹងប្រែងរៀនសូត្រទាំងមានមធ្យមភាគប្រចាំឆ្នាំរហូតដល់ ២៩.៩៧ ពិន្ទុ លើសពីការកំណត់របស់ក្រសួងមិនអនុញ្ញាត្តសិទ្ធិឱ្យប្រឡងទៅហើយ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post