នៅព្រឹកថ្ងៃអង្គារ៍ ១០កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កំពុងជួបពិភាក្សាការងារជាមួយតំណាងគណបក្សនយោបាយដែលបានចូលរួមបោះឆ្នោតកាលពីថ្ងៃទី ២៩ កក្កដា ឆ្នាំ២០១៨ កន្លងមកនេះ ចំនួន១៦គណបក្ស ដែលកំពុងធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។
វេទិកាពិគ្រោះយោបល់ថ្ងៃនេះ មានគណបក្សនយោបាយចូលរួមចំនួន១៦
- ១)គណបក្សខ្មែររួបរួមជាតិ
- ២)គណបក្សពន្លឺថ្មី
- ៣)គណបក្សសញ្ជាតិកម្ពុជា
- ៤)គណបក្សខ្មែរក្រោក
- ៥)គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ
- ៦)គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ
- ៧)គណបក្សសាធារណរដ្ឋខ្មែរ
- ៨)គណបក្សរស្មីខេមរា
- ៩)គណបក្សហ៊្វុនស៊ិនប៉ិច
- ១០)គណបក្សខ្មែរអភិវឌ្ឍសេដ្ឋកិច្ច
- ១១)គណបក្សយុវជនកម្ពុជា
- ១២)គណបក្សធម្មាធិបតេយ្យ
- ១៣)គណបក្សឆន្ទៈខ្មែរ
- ១៤)គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា
- ១៥)គណបក្សខ្មែរតែមួយ
- ១៦)គណបក្សប្រជាជនកម្ពុជា
លទ្ឋផលនៃកិច្ចពិភាក្សានឹងជម្រាបជូននៅពេលក្រោយ៕