ព្រះសីហនុៈ បុរសជនជាតិខ្មែរម្នាក់ បានរងរបួសបាក់ជើងឆ្វេងធ្ងន់ធ្ងរ ក្រោយបុរសជនជាតិចិន បានបើករថយន្តថយក្រោយ ខ្វះការប្រុងប្រយ័ត្នជាន់ហ្គែរច្រឡំថាជាន់ហ្វ្រាំង ធ្វើឲ្យរថយន្តបន្ថែមល្បឿនស្ទុះទៅទម្លុះទ្វារកញ្ចក់កាស៊ីណូ oriental ហើយក៏បុកប៉ះភ្ញៀវជាជនជាតិខ្មែរតែម្ដង។
ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៨៖៣០នាទីយប់ថ្ងៃពុធ ១២រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ ចុះពីរង្វង់មូលតោ មកប្រហែល៣០ម៉ែត្រ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការវាស់វែងរួចរាល់ ក៏បញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ។ ចំណែកជនបង្កប៉ូលិសបានឃាត់ខ្លួនបញ្ជូនទៅស្នងការដ្ឋាននគរបាលចរាចរណ៍ ដើម្បីដោះស្រាយតាមផ្លូវច្បាប់៕