ភ្នំពេញ ៖ ទាក់ទងនឹងចរាចរណ៍សព្វថ្ងៃ យើងសង្កេតឃើញថាអ្នកបើកបរខ្លះ បើទោះបីជាមានបណ្ណបើកបរក្ដី ប៉ុន្តែហាក់នៅមិនយល់ពីច្បាប់ចរាចរណ៍ច្បាស់នៅឡើយ ហាកដូចគ្មានការយោគយល់អធ្យាស្រ័យក្នុងការបើកបរ ប្រុងតែរុលទៅមុខ មិនខ្វល់ពីផ្លូវអទិភាព មិនខ្វល់ពីផ្លូវអ្នកដទៃ គឺយកតែរួចខ្លួន ដែលជាហេតុធ្វើឲ្យមានការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ កើតឡើងរាល់ថ្ងៃ។
អ្វីដែលអ្នកលេងហ្វេសប៊ុកហាក់មានការខកចិត្ត និងខឹងសម្បារ នៅថ្ងៃទី ១៩ ខែសីហា នេះ គឺចំពោះវីដេអូមួយថតពីលើរថភ្លើង ដោយអ្នកបើករថយន្តមួយៗមិនដឹងប្រញាប់ទៅណាទៅ ប្រុងប្រជ្រៀត ចូលផ្លូវរថភ្លើងដែលកំពុងចរាចរ ដោយមិនខ្លាច មកទាំងគគ្លើនបែបនេះ។
ទាក់ទងនឹងរឿងខាងលើនេះ កន្លងមកយើងក៍ធ្លាប់បានឃើញមកហើយដែរថា រថភ្លើងឆ្លងកាត់ ទម្លាក់ទាំងប៉ារ៉ាស់ជិតដល់ហើយ នៅមានរថយន្តប្រុងរុលមកទៀត។