header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ពោធិ៍សាត់ៈ កាលពីថ្ងៃអាទិត្យ ៨កើត ខែ​ស្រាពណ៍ ឆ្នាំច​សំរឹទ្ធិស័ក​ ព​.​ស. ​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី១​៩ ខែសីហា ឆ្នាំ​២០១៨​ វេលាម៉ោង ៦និង ៤៥នាទីព្រឹក សមត្ថកិច្ចជំនាញនគរបាលយុត្តិធម៌ បានទទួលពាក្យបណ្ដឹងករណីហិង្សាប្រព្រឹត្តិដោយសហព័ន្ធប្ដីកាប់ប្រពន្ធ ត្រូវជាច្រើនពូថៅ បណ្ដាលស្លាប់នៅនឹងកន្លែង រួចទៅចងកសម្លាប់ខ្លួនឯងនៅនឹងដើមក្រូចឆ្មា ក្បែរផ្ទះ នៅចំណុចអំពួច ស្ថិតនៅភូមិជ្រៃក្រឹម ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

សមត្ថកិច្ចបានប្រាប់ Cam Post(ខេមប៉ុស្តិ៍)ថា ករណីនេះប្រព្រឹត្តដោយជនសង្ស័យ ឈ្មោះ ពុំ មុត ភេទប្រុស អាយុ ៦២ឆ្នាំ រស់នៅភូមិ ឃុំខាងលើ បានឈ្លោះប្រកែកទាស់ពាក្យសម្ដីគ្នាជាមួយប្រពន្ធ ឈ្មោះ សែម ផាត អាយុ ៤២ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នា រួចក៏យកពូថៅកាប់មកលើជនរងគ្រោះត្រូវជាច្រើនពូថៅ ត្រូវចំត្រង់ ត្រចៀកខាងឆ្វេង ១ពូថៅ ក្រោមចង្ការ ផ្នែកខាងឆ្វេង ១ពូថៅ ផ្នែកខាងស្ដាំ ១ពូថៅ ក្រោមទងត្រជៀកខាងស្ដាំ១ ពូថៅ ជំហៀងខាងស្ដាំក្រោមគុម្ពត្រជៀក១ពូថៅ បំពង់កខាងឆ្វេង១ពូថៅ និងមានស្នាមរបួសជាច្រើនកន្លែងទៀត បណ្ដាយឲ្យជនរងគ្រោះស្លាប់នៅនឹងកន្លែង។

ប្រភពបន្តថា ក្រោយពីកាប់សម្លាប់ជនរងគ្រោះរួច ជនសង្ស័យខាងលើ ក៏យកខ្សែគោទៅចងកសម្លាប់ខ្លួនឯងនៅនឹងដើមក្រូចក្បែរផ្ទះស្លាប់តាមក្រោយផងដែរ ។

ក្រោយពីសមត្ថកិច្ចជំនាញសហការជាមួយនគរបាលជំនាញខេត្ត ចុះដល់កន្លែងកើតហេតុ ពិនិត្យនិងស្រាវជ្រាវ រួចសន្និដ្ឋានបានថា ករណីនេះ បណ្តាលមកពីមូលហេតុប្ដីប្រចណ្ឌប្រពន្ធ ។ កម្លាំងជំនាញបានធ្វើកំណត់ហេតុប្រគល់សាកសពទាំងពីរឲ្យក្រុមគ្រួសារធ្វើបុណ្យតាមព្រពៃណី ៕
 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post