header ads

Sponsor

ពិសី

កំពង់ឆ្នាំងៈ សង្ស័យជំងឺប្រចាំកាយរើឡើង ធ្វើឲ្យ​បុរសម្នាក់ ដែលជាងឡាន បានដេកស្លាប់នៅក្នុងបន្ទប់ជួលមួយកន្លែង បង្កការ​ភ្ញាក់ផ្អើលកើតឡើងនៅម៉ោងប្រមាណជា៨៖៥៩នាទីព្រឹកថ្ងៃទី៤ សីហា ២០១៨ ស្ថិតនៅក្នុងភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

សព​ឈ្មោះ ដាញ់ បុត្តា អាយុ៣៨ឆ្នាំ មុខរបរជាងឡានស្នាក់ នៅក្នុងភូមិសង្កាត់កើតហេតុ ខាងលើ មានប្រពន្ធឈ្មោះ ម៉ៅសុណ្ណារដ្ឋ អាយុ៣៦ឆ្នាំ មានកូន២នាក់ នៅក្នុងបន្ទុក ហើយមកជួលបន្ទុបជួលស្នាក់នៅបាន២ខែ។

ប្រភពពីក្រុមគ្រួសារសព បានឲ្យ​ដឹងថា ជនរងគ្រោះ(សព) ធ្លាប់មានជំងឺ​ប្រចាំកាយខ្សោយក្រលៀន ហើយ​បានធ្លាប់ទៅព្យាបាលនៅប្រទេសឥណ្ឌា ក្រោយមកសុខភាពបានធ្លាក់ខ្សោយ ទៅៗ។ ប្រភព បានបន្តថា មុនថ្ងៃកើតហេតុ១ថ្ងៃ ប្រពន្ធជនរងគ្រោះបានទៅភ្នំពេញ ដោយទុកឲ្យ​ជនរងគ្រោះដេកស្លាប់នៅក្នុងបន្ទប់ម្នាក់ឯង នៅពេលដែលគេយកឡានមកធ្វើ ហើយកូនជាងទូរស័ព្ទចូលមិនលើក ហើយបានតាមមកដល់បន្ទប់គោះទ្វារហៅមិនភ្ញាក់ រួចម្ចាស់ផ្ទះជួលឲ្យ​វាយកញ្ចក់បំបែក ទើបបានដឹងថា ជនរងគ្រោះដេកស្លាប់នៅលើពូកម្នាក់ឯង។

ភ្លាមៗនោះម្ចាស់ផ្ទះជួល និងគ្រួសារ បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានចុះធ្វើការពិនិត្យភ្លាមៗផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post