header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កម្សាន្តៈ បន្ទាប់ពីទទួលបានការចុះកុងត្រាតំណាងផលិតផលទឹកដោះគោល្បីឈ្មោះ ហើយកូនស្រីជាអ្នកផ្សព្វផ្សាយ ធ្វើឲ្យឪពុកម្តាយកាន់តែមានក្តីស្រឡាញ់ ក្រោយពេលកូននាំលាភ។ មិនទាន់ទាំងបាត់ធំក្លិនកុងត្រាផង ស្រាប់តែស្រីមុំ រំលេចសាខាហាងរក្សាសម្រស់យ៉ាងធំមួយ ក្នុងចំនួនទឹកប្រាក់ច្រើនគួរសម ។

គេដឹងថា ស្រីមុំ និងលោក សីហា មានមុខរបរជាអ្នកលក់ផលិតផលដ៏មានគុណភាព ហើយទទួលបានភាពជោគជ័យ និងការគាំទ្រពីអតិថិជនទាំងក្រុង និងតាមបណ្តាខេត្ត ហើយមានទាំងអ្នកទិញសិទ្ធិយកទៅលក់បន្តជាច្រើនសាខា។ ដូចនេះហើយធ្វើឲ្យស្រីមុំកាន់តែមមាញឹកហើយរកពេលសម្រាកមិនបានក្រោយការរកស៊ីកាន់តែស្ទុះឡើង ។

តាម​ការ​ឲ្យ​ដឹង​ពី​តារា​សម្តែង​ស្រី​កូន​មួយ​វ័យក្មេង ស្រីមុំ បាន​និ​យា​ថា នេះ​ជា​សាខា​ទី​៧ ដែល​អតិថិជន​របស់​ខ្លួន​បាន​ទិញ​សិទ្ធិ​លក់​បន្ត ​នូវ​ផលិតផល​ថែរ​រក្សា​សម្រស់ ម៉ូ​ម៉ូ (MOMO BY SREYMOM) ដែលជា​ផលិតផលផលិត​តាម​ស្តង់ដារ​អន្តរជាតិ ពោល​រាល់​ផលិតផល​របស់ ម៉ូ​ម៉ូ (MOMO BY SREYMOM) ទាំងអស់ ​ត្រូវបាន​ឆ្លងកាត់​តាម​ក្រសួង​ពាក់ព័ន្ធ ដូចជា​ក្រសួងសុខាភិបាល ដែល​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់ មិន​ព្រួយបារម្ភ​ចំពោះ​ការប្រើ​ផលិតផល​គ្មាន​គុណភាព ​។

​អ្នកនាង​បញ្ជាក់​បន្ថែមថា ដូច​កញ្ញា ឯម សុ​ភី​យ៉ា ម្ចាស់​សាខា ម៉ូ​ម៉ូ ស្ទឹងមានជ័យ គឺជា​អតិថិជន​ប្រើប្រាស់​ផលិតផល​របស់​ម៉ូ​ម៉ូ ផ្ទាល់​តែម្តង ដោយ​ប្រើប្រាស់​មានគុណ​ភាពល្អ មិន​ប៉ះពាល់​សុខភាព ដូច្នេះហើយ​ទើប​គាត់ មានបំណង​ចង់​ចែកចាយផលិតផល ម៉ូ​ម៉ូ តែម្តង​ ។

តារា​ស្រី​ល្បី​ខាង​ធ្វើ​ជំនួញ​នេះ បាន​​លើក​ឡើង​ថា តាំង​ពី​កូន​នាង​មក​ចាប់​កំណើត​ក្នុង​ផ្ទៃ ហាក់​ដូច​ជា​នាំ​សំណាង​ឲ្យ​គ្រួសារ​ជា​បន្ត​បន្ទាប់ ហើយ​នាង​ពិត​ជា​សប្បាយ​ចិត្ត​ខ្លាំង​ណាស់។ តាម​ការ​បញ្ជាក់ គង់ ចាន់ស្រីមុំ ​​ប្រហែល​ជាត្រូវ​​​ផ្អាក​លក់ franchise ​សិន ដោយ​ទុក​​​ពេល​​ពង្រឹង​សាខាទាំង​​អស់ ​ដែល​បានបើក​​រួច​ហើយ ឲ្យ​កាន់​តែ​មាន​ភាព​រឹង​មាំ​សិន និង​ម្យ៉ាង​ទៀត​នាង​ចង់លក់​ដោយ​ខ្លួន​ឯង​តែ​ម្ដង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post