header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

រតនគិរីៈ ឈើប្រណីតគ្រប់ប្រភេទជាច្រើនដុំ ត្រូវបានឈ្មួញយកមកស្តុបទុកនៅក្នុងផ្ទះប្រជាពលរដ្ឋមួយកន្លែង ត្រូវបានបែកការ ហើយកម្លាំងចម្រុះចុះបង្ក្រាប នឹងរឹបអូសយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើស្រុកបកែវ ដើម្បីចាត់ការបន្ត។

ការចុះបង្ក្រាបនេះ ធ្វើឡើងនៅវេលាម៉ោង៣នឹង៤៥នាទីរសៀល ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដោយមានការសម្របសម្រួល ពីលោក ជា ពេជ្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ក្នុងនោះដែរមានកម្លាំងចម្រុះរួមមាន: កម្លាំងនគរបាលសេដ្ឋកិច្ចខេត្ត កម្លាំងប៉េអឹមស្រុក កម្លាំងអធិការស្រុក កម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំប៉ក់ញ៉ៃ នឹងលោកអភិបាលរងស្រុក ក៏បានចូលរួមផងដែរ។

ឈើដែលកម្លាំងសមត្ថកិច្ចចម្រុះចុះបង្ក្រាប នឹងរឹបអូសមានចំនួនប្រមាណ៦ម៉ែត្រគិបប៉ុណ្ណោះហើយត្រូវបានដឹកជញ្ជូនយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើ។ ចំណែកម្ចាស់ផ្ទះ ដែលរក្សាទុកនូវបទល្មើសព្រៃឈើខុសច្បាប់នោះ សមត្ថកិច្ខជំនាញនឹងបង់ផាកពិនិត្យទៅតាមច្បាប់ព្រៃឈើផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post