header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ជនដង្ស័យម្នាក់ ត្រូវប្រជាពលរដ្ឋព័ទ្ធចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចវាយខ្នោះ ក្រោយពីធ្វើសកម្មភាពលួខចកាច់សោកម៉ូតូ១គ្រឿង បានសម្រេច រួចជិះគេចខ្លួនបានបន្តិច ត្រូវម្ចាស់ម៉ូតូឃើញទាន់ស្រែកឆោរឡោ ទើបចាប់ខ្លួនបាន កាលពីវេលាម៉ោង១០៖៥០នាទីព្រឹក ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ នៅក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ អិន  មករា អាយុ២០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅក្នុងភូមិថ្មគោល សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ បានធ្វើសកម្មភាពលួចម៉ូតូ១គ្រឿង ម៉ាកហុងដាស្កូបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FB-5059 ជាកម្មសិទ្ធិរបស់ឈ្មោះ ដាង វុត្ថា អាយុ៣១ឆ្នាំ មុខរបរ លក់ដូរ ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ ។

តាមប្រភព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យបានធ្វើសកម្មភាពលួចកាច់សោកម៉ូតូស្កុបពី មួយគ្រឿងខាងលើ បានសម្រេច ហើយបានព្យាយាមជិះគេចខ្លួន ប៉ុន្តែបានចម្ងាយប្រមាណ៥០ម៉ែត្រប៉ុណ្ណោះ ក៏ត្រូវបានម្ចាស់ឃើញទាន់ស្រែឆោរឡោ បង្កឲ្យមានការភ្ញាក់ផ្អើល ទើបប្រជាពលរដ្ឋជួយដេញតាមចាប់បាន ហើយស្វាគមន៍ម្នាក់មួយដៃមួយជើង ទើបប្រគល់ឲ្យនគរបាលប៉ុស្តិ៍ចោមចៅ១ នាំទៅសាកសួរនិងចាត់ការតាមច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post