ទាំងសម្រស់ ទាំងចិត្តសប្បុរស កញ្ញា ដេនី ខ្វាន់ ពិតជាស្រស់ស្អាត មានសណ្តានចិត្តល្អ ក្រៅពីអាជិពជាតារាសម្តែង កញ្ញា ដេនី ខ្វាន់ មានមុរបរជាច្រើនមុខ។ ឆ្លៀតពេលទំនេរខ្លះៗ កញ្ញា តែងតែធ្វើការងារមនុស្សធម៌ ជាមួយប្រជាពលរដ្ឋក្រលំបាក។ បច្ចុប្បន្ន កញ្ញា ដេនី ខ្វាន់ (Denny kwan) មានមនុស្សកំណាន់រួចទៅហើយ នៅរង់ចាំតែថ្ងៃពិសេសតែប៉ុណ្ណោះ បុរសក្នុងបេះដូងរបស់កញ្ញា គឺលោក ចាន់ មករា។
ទាក់ទងនឹងការជ្រើសរើសគូស្រករ ដេនី ខ្វាន់ ហៅរាជ្ជនីចិត្តធម៌ បានបង្ហាញតាមរយៈហ្វេសប៊ុក នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ នេះថាការសម្រេចចិត្តជ្រើសរើសគូជីវិត៖
- កុំចង់បានអ្នកមានជាង៖ គេមានមិនប្រាកដថាឪពុកម្ដាយគេនោះ លើកទ្រព្យទាំងអស់ឱ្យយើងឡើយ ផ្ទុយទៅវិញ គេអាចនឹងមើលងាយយើងផងក៏មិនដឹង - កុំចង់បានអ្នកស្អាតឬសង្ហា៖ ព្រោះបើគេស្អាត គេសង្ហា គេអាចនឹងមានជម្រើសច្រើន ខឹងឈ្លោះយើងពេលណា គេរកថ្មីមិនខាន ព្រោះគេអាចរកអ្នកថ្មីបាន។
- កុំចង់បានអ្នកឆ្លាតពេក ៖ បើគេឆ្លាតពេក ឆ្លាតជាងយើង គេនឹងមើលមិនឃើញពីតម្លៃយើងទេ គេនឹងត្រួតត្រាលើយើង លែងស្ដាប់យើងហើយ។
កញ្ញា ដេនី ខ្វាន់ ណែនាំថា ជ្រើសយកអ្នកណាដែលល្មមៗ សក្តិសមនឹងយើង ឃើញយើងល្អក្នុងភ្នែកគេ ទុកយើងជាដៃគូជីវិតរបស់គេ គោរពឱ្យតម្លៃយើង និងម៉ាក់ប៉ាយើង ដូចក្រុមគ្រួសាររបស់គេ កុំជ្រើសយក ព្រោះតែឃើញទ្រព្យសម្បត្តិគេ កុំរំពឹងទៅនឹងភាពមានបានរបស់គ្រួសារគេ។
ជឿទៅណា គ្មានទ្រព្យសម្បត្តិណា មានតម្លៃជាង សុភមង្គលក្នុងគ្រួសារយើងទេ ហើយក៏គ្មានអ្វីដែលឋិតថេរ ដូចការខិតខំប្រឹង និងរកបានដោយខ្លួនឯងឡើយ។