header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវកម្លាំងការិយាល័យ​បទល្មើសជួញដូរមនុស្ស នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញចាប់ខ្លួន​ ក្រោយទទួលបណ្តឹង នៅថ្ងៃទី២៦​ ខែសីហា​ ឆ្នាំ២០១៨ ម៉ោង១០៖៣០នាទី ពីឪពុកជនរងគ្រោះឈ្មោះ ចៅ សុខ អាយុ៤៦ឆ្នាំ ស្នាក់នៅផ្ទះឆ៣០២ ភូមិ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា បានប្តឹងចោទប្រកាន់បុរសឈ្នោះ ផេន រតនា អាយុប្រហែល២២ឆ្នាំ មុខរបរ បើកបររថយន្ត ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវ៣៣៨ ខណ្ឌចំការមន ពីបទលួងលោមរួមភេទ ជាមួយកូនស្រីខ្លួន អាយុ១៤ឆ្នាំ ។

យោងតាមការស្តាប់ចម្លើយជនរងគ្រោះ ឈ្មោះ ស.ច.យ ភេទស្រី អាយុ១៤ឆ្នាំ បានប្រាប់ថា រូបនាងត្រូវបានបុរសឈ្មោះ ផេន រតនា លួងលោមរួមភេទជាច្រើនដងមកហើយ ដោយការរួមភេទលើដំបូង គឺនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ ម៉ោងប្រហែល៦និង៣០នាទីយប់ ក្នុងរថយន្តម្តុំ ក្រោយសាលាទួលស្វាយព្រៃ និងក្រោយៗមកទៀត បុរសនេះបាននាំខ្លួនមករួមភេទ នៅផ្ទះសំណាក់ម្តុំស្ទឹងមានជ័យ ១ដងទៅ២ដង ក្នុង១អាទិត្យ ។

ជាក់ស្តែង នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ ម៉ោងប្រហែល២៖១៥នាទី យុវជនរូបនេះ បានព្យាយាម Call ហៅជនរងគ្រោះរួមភេទបន្តទៀត ដូច្នេះ កម្លាំងការិយាល័យជំនាញ បានចុះនាំខ្លួនជនសង្ស័យខាងលើ នៅចំណុចក្នុងវត្តស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មកធ្វើការសាកសួរតាមនីតិវិធី ។

ជនសង័្សយឈ្មោះ ផាន ផេន ហៅរតនា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ បើកបរ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវ៣៥៨ សង្កាត់ទួលស្វាយព្រៃ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ច នៃការិយាល័យជំនាញ ធ្វើការសាកសួរបន្តនីតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post