ថៃៈ ពលករខ្មែរ៣នាក់ បានរងរបួស ក្រោយពីជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ស្រុកបាងខ្លាវ ប្រទេសថៃ កាលពីថ្ងៃអាទិត្យ ១៥កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចផ្លូវជាតិ៣០៤-មហាសាខាម ស្ថិតនៅក្នុងភូមិ៥ ឃុំថាថងឡាំងវ ស្រុកបាងខ្លាវ ខេត្តឆាក់ឈើងសៅ។
គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្ត Mazda bt-50 pro ពីរបាំងមួយគ្រឿង បើកបុកដើមឈើក្បែរចិញ្ចើមផ្លូវ បណ្ដាលឲ្យពលករខ្មែរចំនួន០៣នាក់ រងរបួសធ្ងន់ និងតៃកុងជនជាតិថៃម្នាក់ស្លាប់ នៅកន្លែងកើតហេតុ។
បច្ចុប្បន្នពលករខ្មែររងគ្រោះទាំង៣នាក់ ត្រូវបានអាជ្ញាធរថៃបញ្ជូនយកទៅសង្រ្គោះនៅមន្ទីរពេទ្យបាងខ្លាវខេត្តឆាក់ឈើងសៅ៕